រោគសញ្ញាជំងឺ គីសមាត់ស្បូន

វត្តី​/សារព័ត៌មាន​ Cambodia News/

សុខភាព(១៩ មិនា ២០១៤)៖ គីសមាត់ស្បូន​ជាជម្ងឺមួយ​ប្រភេទ ដែលកើត​នៅលើមាត់ស្បូន​របស់ស្ដ្រី ជាពិសេសស្ដ្រី​ដែលធ្លាប់ឆ្លង​កាត់ការ​រួមភេទ ជម្ងឺ នេះមិន​បណ្ដាល ឱ្យ​ស្ដ្រី គ្រោះថ្នាក់​ ធ្ងន់ធ្ងរ​ដល់ជីវិតទេ ប្រសិនបើ​មានការ​ព្យាបាល​បានត្រឹមត្រូវ ប៉ុន្ដែជា​បញ្ហា​សុខភាព​ដែលចាំបាច់ត្រូវ តែព្យាបាល។

ab71bb93-22fb-4f44-9ab8-a9182d59330cគីសមាត់ស្បូន​ ជាពង​ទឹកតូចៗ ប្រៀប​ដូចជា​គ្រាប់មុន​ដែលកើត​លើ​ផ្ទៃ​មុខ​អញ្ចឹងដែរ។ ប៉ុន្ដែនេះ​វាកើត​នៅលើ​មាត់ស្បូន ហើយមាន​ទំហំ​ធំ​ប៉ុន​ចុង​ជើងធូប ឬ​ប៉ុនគ្រាប់​សណ្ដែកបាយ​ដែលមាន​ចំនួនតិច ឬ​ច្រើនទៅ​តាមកម្រិត​នៃជម្ងឺ។

គីសមាន ​លក្ខណៈ​ទន់ៗ ប្រសិនបើ​ជួសវាទឹក​នោះចេញ​មកក្រៅ​មានសណ្ឋាន​ដូចជា​ទឹក​រំអិលត្រី។ ប៉ុន្ដែ​បើគីស​ទុករយៈ​ពេលយូរ​នឹង​​រោគ​​ក្លាយជាខ្ទុះ បន្ទាប់មក នាំឱ្យមាន​ដំបៅនៅ​មាត់ស្បូន។

គីសកើត​ឡើងបណ្ដាល​មកពីការ​រាំងស្ទះ​ នៃក្រពេញ​សម្រាប់​បញ្ចេញ​ទឹករំអិល​ របស់ស្ដ្រី។ ការកកស្ទះ​នេះនាំឱ្យ​កទៅជាពង ទឹក​នៅ​មាត់​ស្បូន។ គីសខ្លះទៀត​កើតដោយសារ​ការធ្វើ​អនាម័យ​ប្រដាប់ភេទ​មិនបាន​ស្អាតល្អ​ជាហេតុ​ ធ្វើឱ្យ​ក្រពេញ​បញ្ចេញ​ទឹករំអិល កកស្ទះរន្ធ ដោយសារ​មានការក​រោគតិចតួច​នៅមាត់ស្បូន។

គីសមាត់ស្បូន​មិនចាំបាច់​ ព្យាបាល​ដោយការ​ដុតមាត់ស្បូនទេ គឺព្យាបាល​ទៅតាមមូល​ហេតុរបស់វា។ ប្រសិនបើ​គីសនោះ កើតឡើង​ដោយការ​ករោគ ការព្យាបាល​គឺត្រូវប្រើ​ថ្នាំសម្លាប់​មេរោគ​ដែលធ្វើឱ្យ​ទឹកក្រពេញ​ដែលស្ទះ​ ហូរចេញមក​គីសនោះ​នឹងរលាយ ដោយ​ឯកឯង។

ប្រសិនបើ​ក្រពេញ​ស្ទះរន្ធ​ដោយសារ​ ការខ្វះ​អនាម័យ​មាត់ស្បូន​នាំឱ្យមាន​ ការករោគ​តិចតួច តែមិនមែន​ជាជម្ងឺ​កាមរោគ ទេ​ការព្យាបាល​ដោយ​គ្រាន់តែ​លាងសម្អាត​ដោយទឹក​ថ្នាំសម្លាប់​មេរោគ​ គីសមាត់ស្បូន​នឹងបាត់​ទៅវិញ។ ស្ដ្រីដែល​ធ្លាប់ឆ្លងកាត់​ការរួមភេទ មានចាប់​ពី​អាយុ​៣០ឆ្នាំ​ឡើងទៅ​គួរទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​យ៉ាងហោច​ណាស់ ម្ដងក្នុង​មួយឆ្នាំ៕

Related Articles

Back to top button
Close
Close