អាម៉េរិក បញ្ជូននាវាចម្បាំងទៅជួយរុករកយន្តហោះ របស់ម៉ាឡេស៊ី ដែលបាត់ដំណឹង
សារព័ត៌មាន Cambodia News/
អាមេរិក(១០ មីនា ២០១៤) ៖ កងនាវិករបស់សហរដ្ឋអាម៉េរិក បានបញ្ជូននាវាចម្បាំងមួយគ្រឿងរបស់ខ្លួន ដើម្បីទៅជួយរុករកយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសម៉ាឡេស៊ីមួយ គ្រឿង ដែលកំពុងបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ។
នាវាចម្បាំង ប្រភេទ USS Pinckney របស់អាមេរិក បានធ្វើដំណើរតាមដែន សមុទ្រនៃឈូងសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម ដើម្បីជាជំនួយដល់ការរុក រកយន្តហោះដែលបានបាត់ដំណឹងទៅនោះ ។
គួរ បបញ្ជាក់ផងដែរថា យន្តហោះម៉ាក MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលកំពុងបាត់ដំណឹងនោះ គឺជាប្រភេទយន្តហោះ ប៊ូអ៊ីង ៧៧៧ ដឹកអ្នក ដំណើរចំនួន ២៣៩នាក់ ។
ក្រុមចំណោមអ្នកធ្វើដំណើរទាំង២៣៩នាក់នោះ គឺបានចេញដំណើរពីទីក្រុង កូឡាឡាំពួរ ឆ្ពៅទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន និងបានបាត់បង់ការទាក់ទង គ្នា ជាមួយនឹងមន្ត្រីអាកាសយានដ្ឋានកាលពីព្រឹកថ្ងៃសៅរ៍ទី៨ខែមីនាឆ្នាំ ២០១៤នេះ៕