ឆន សុវណ្ណរាជគេចវេះ រឿងស្នេហា
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៦ កុម្ភៈ ២០១៤)៖ តារាចម្រៀង ឆន សុវណ្ណរាជ ត្រូវបានប្រភពនានា អះអាងថា គេបានចែកផ្លូវជាមួយនិស្សិតស្រី នៅអាមេរិកហើយ ប៉ុន្តែ តារារូបនេះគេចវេះមិនព្រមនិយាយរឿងស្នេហាឡើយ។
កាលពីឆ្នាំ២០០៩ តារាចម្រៀងឆនសុវណ្ណរាជបាន បែកធ្លាយ រឿងស្នេហាឆ្លងទ្វីបជាមួយនិស្សិតស្រីអាមេរិកម្នាក់ ឈ្មោះ អរិយ៉ា ។ នាពេលនោះឆនសុវណ្ណរាជធ្លាប់មានសេចក្តី ក្លាហានហ៊ានចេញមុខមកអះអាងថា គេនឹងស្វែង យល់ចិត្តគ្នាជាមួយស្រីស្អាតសិនទើបអាចកំណត់ពេលរៀប ការតាមក្រោយ ។
ប៉ុន្តែឥឡូវនេះ សេចក្តីក្លាហាន ដែលគេធ្លាប់មាននោះ លែងមាននៅក្នុងខ្លួនគេទៀតហើយ ។ ភស្តុតាងនៃរឿងនេះគឺ បន្ទាប់ពីប្រភពនានា អះអាងថាឆន សុវណ្ណរាជ បានចែកផ្លូវគ្នាជាមួយអរិយ៉ាហើយ អ្នកកាសែតបានសុំឲ្យគេបំភ្លឺរឿងនេះ ប៉ុន្តែតារារូប នេះបានគេចវេះមិនព្រមនិយាយរឿងស្នេហានោះឡើយ៕