វិបត្តិ​នៅស៊ូដង់​ខាង​ត្បូង​ធ្ងន់​ធ្ងរទៅ

បេសកកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ប្រចាំ​ ប្រទេស​​ ស៊ូដង់​ខាង​ត្បូង​និយាយថា​​ ខ្លួន​បាន​ប្តូរ​ទី​តាំង​ធ្វើ​ការ​របស់​មន្រ្តី​មិន​ចាំ​បាច់​របស់​ខ្លួន​ ចេញ​ពី​ក្នុង​ប្រទេស​នេះ​ហើយ​ ដោយ​សារ​តែ​អំពើ​ហឹង្សា​ដែល​រីក​រាល​ដាល​ធំទៅក្នុង​ប្រទេស​នេះ។

ការ ​ប្រយុទ្ធ​គ្នា​ រយៈពេល​ ៦ ថ្ងៃ​រវាង​កម្លាំង​រដ្ឋាភិបាល​និង​ពួក​ក្រុម​ប្រឆាំង​បណ្តាល​ឲ្យ​មនុស្ស​ជាង ​ ៥០០​ នាក់​បាន​ស្លាប់​ ហើយ​រាប់​ពាន់​នាក់​ទៀត​ ត្រូវ​ធ្វើ​ការ​ផ្លាស់​ទីលំនៅ។

កម្មករ​អន្តរជាតិ​ខាង​រ៉ែ​ប្រេង​ឆៅ​ជា ​ច្រើន​ដែល​បាន​រត់​គេច​ពី​ការ​ប្រយុទ្ធ​គ្នា​ បាន​និយាយ​ថា​សហសេវិក​របស់​ខ្លួន​ជា​ជន​ជាតិ​ស៊ូដង់​ត្រូវ​គេ​សម្លាប់​ដោយ​ អារក​ ហើយ​ដៃ​របស់​ពួក​គេ​ត្រូវ​គេ​វាយ​កម្ទេច​នឹង​ដុំ​ថ្ម។

អង្គការ​ សហ​ប្រជា​ជាតិ​និយាយ​ថា​ ខ្លួន​បាន​​ដឹក​បុគ្គលិក​របស់​ខ្លួន​តាម​យន្តហោះ​ចេញពី​ប្រទេស​​ស៊ូដង់​ខាង​ ត្បូងទៅ​ប្រទេស​ជិត​ខាង គឺ​ប្រទេស​ Uganda៕ (Radio Australia)

Related Articles

Back to top button
Close
Close