សុខភាព៖ ពួកអ្នកស្រាវជ្រាវវិភាគថាៈ “ក្នុងទឹកក្រូចកំប៉ុង, អ្នកផលិតប្រើស្ករ Fructose ឬហៅថា ស្ករផ្លែឈើ ដើម្បីបង្កើតរសជាតិផ្អែម ។ ប៉ុន្តែ Fructose ធ្វើឲ្យកើនភាពរំញោចរបស់តម្រងនោម ចំពោះ Angiotensin II, ប្រូតេអ៊ីន១ សម្រួលតុល្យភាពអំបិល” ។ រឿងនេះ មានន័យថា អំបិលត្រូវបានស្រូបយកជាថ្មីចូល តម្រងនោម នាំដល់ជំងឺទឹកនោមផ្អែម, ធាត់ និងលើសឈាម ។
ប្រូតេអ៊ីនក្នុងទឹកនោម នៅអាចជាសញ្ញាឆាប់របស់ជំងឺផ្សេងៗជាច្រើន ដូចជាៈ ជំងឺបេះដូង, ខ្សោយបេះដូង និងដាច់សរសៃឈាមខួរក្បាល, បណ្ឌិត Orlando Gutierrez នៅសកលវិទ្យាល័យ Alabama ឲ្យដឹង ។
សមាគម សរសៃឈាមបេះដូងអាមេរិក បានទូន្មាន ចំពោះបុរសពេញវ័យ, បរិមាណស្ករក្នុងអាហារប្រើរាល់ថ្ងៃ មិនត្រូវលើស ៩ ស្លាបព្រាកាហ្វេ, នៅស្ត្រីពេញវ័យ គឺ ៥ ស្លាបព្រា ។ ចំណែកកុមារ គឺ ៣ ស្លាបព្រា ។ ធម្មតា ទឹកក្រូច១កំប៉ុង ចំណុះ ៣៥០ មីលីលីត្រ ផ្ទុកស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ ៕ វត្តី/Cambodia News