តួកគីបានគំរាមមិនឲ្យសមាជិកសភាអូស្រ្ដាលី ទៅជួបជុំរំឮកខួបប្រចាំឆ្នាំនៅសមរភូមិ Gallipoli

ប្រទេស​តួក​គីបានគំរាម​ ថា​​​មិន​ឲ្យ​សមាជិក​សភា​គ្រប់​រូប​ពី​​​រដ្ឋ New South Wales ​​នៅ​អូស្រ្ដាលី​ទៅ​ជួប​ជុំ​រំឮក​ខួប​ប្រចាំ​ឆ្នាំនៅឯ​សមរភូមិ Gallipoli ទឹក​ដី​ប្រទេស​តួកគី​នោះ​ឡើយ។

ប្រទេស ​តួកគីធ្វើ​ដូច្នេះ ដើម្បី​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​របស់​សភា​រដ្ឋ New South Wales ​ក្នុង​ការ​ចាត់​ទុក​ថា​ការ​សម្លាប់​​នៅ​ក្នុង​ប្រទេសអាមេនី​ គឺជា​​អំពើ​ប្រល័យ​ពូជ​សាសន៍។

គេ​ប៉ាន់​ស្មាន​ថា នៅ​ចន្លោះ​ឆ្នាំ ១៩១៥ និង ឆ្នាំ១៩២២ មាន​​ការ​សម្លាប់​ជន​ជាតិអាមេនី​មួយ​លាន​​ប្រាំសែន​នាក់។ ក៏​ប៉ុន្តែ​ជាយូរយា​មក​ហើយ ប្រទេស​តួកគី តែង​តែ​ប្រឆាំង​ចំពោះ​ការ​ចាត់​ទុក​ករណី​​នោះ​​ជា​​អំពើ​ប្រល័យ​ពូជ​សាសន៍​ ៕(Radio Australia)

Related Articles

Back to top button
Close
Close