ហឺត​ជា​ជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ​

សុខភាព​៖ ហឺត​ជា​ជំងឺ​រ៉ាំ​រ៉ៃ ភាព​ធ្ងន់ធ្ងរ និង​ការ​ធ្វើ​ទុក្ខ​ មានញឹកញាប់​ ឬ​រង្វើល ប្រែ​ប្រួល​ខុស​​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នក់​​ គេ​អាច​សម្គាល់​ថា​មាន​ជំងឺ​ហឺត​នេះ ដោយ​អ្នកជំងឺ​ជួប​ការ​លំបាក​ក្នុង​ការដក​ដង្ហើម និង​ដក​ដង្ហើម​ចេញ​ចូល​​មាន​លាន់​ឮ​សំឡេង​ដូច​គេ​ហួច។

Cam1អាការៈ​រោគ​សញ្ញា​ អាច​ស្តែង​ចេញ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ​ ឬ​ក្នុង​មួយ​សប្តាហ៍​ ហើយ​ធ្លាក់​ធ្ងន់​ធ្ងរ​​បាន​នៅ​ពេល​ណា​ដែល​អ្នក​ជំងឺប្រឹង​​ប្រើ​កម្លាំង​ ច្រើន ឬនៅពេល​យប់។​​​ នៅ​ពេល​ហឺត​​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​ឡើង ទងសួត​ហើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យរន្ធ​​បញ្ចេញ​និង​ស្រូប​យក​ខ្យល់​​​ចង្អៀត ដក​ដង្ហើម​ចេញ​ចូល​ពិបាក។

ដោយសារ​​​ហឺត​នេះ អ្នក​ជំងឺ​ច្រើន​ជួប​អាការៈ​គេង​មិន​លក់​ នឿយហត់​ជាប់រហូត​នៅ​ពេល​ថ្ងៃ កម្លាំង​ចុះ​ខ្សោយ មិន​ចង់​ចង់​បញ្ចេញ​សកម្មភាព។ ប៉ុន្តែ​បើ​ប្រៀប​ទៅ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត អត្រា​ស្លាប់​ព្រោះ​ហឺត​មានកំរិត​ទាប​បំផុត។

គេ​នៅ​ពុំ​ទាន់​អាច​បំភ្លឺ​ឱ្យ​បាន​​​ច្បាស់​នៅ​ឡើយ អំពី​បុព្វហេតុ​ស៊ីជម្រៅ​នៃ​ជំងឺ​​ហឺត។ ​ប៉ុន្តែ​កត្តា​ធំៗ​និង​សំខាន់ៗ​ គឺ​មាន​ទំនាក់ទំនង​នឹង​ហ្សែន​ និង​ ការ​ស្រូប​ដង្ហើម​ដោយ​សារធាតុ​ និង​ធាតុល្អិត​ឆ្មារៗ​ក្នុង​បិរស្ថាន បរិយាកាស​មិន​បរិសុទ្ធ​ ដែល​ងាយ​នឹង​បង្ក​ជា​ប្រតិកម្ម​ Allergique  ឬ​ងាយ​ធ្វើ​ផ្លូវ​ដង្ហើម​រលាក។ ​​

ជំងឺហឺត​ មិនអាច​ព្យាបាល​ជា​ដាច់​ស្រឡះទេ ប៉ុន្តែ​បើ​មាន​ការ​តាមដាន​ជំងឺ​ជាប់​លាប់​ល្អ​ ការ​ធ្វើ​ទុក្ខ​ក៏​មិន​សូវមាន ការ​រស់​នៅ​ក៏​បាន​ប្រសើរ។ ការ​ប្រើ​ថ្នាំ គឺ​ជា​កាយ​វិការ​បន្ទាន់ សម្រួល​អាការៈ​សញ្ញា​ធ្វើ​ទុក្ខ ប៉ុន្តែ​គ្មានការធូរស្បើយ អ្នក​ជំងឺ​ត្រូវ​តែ​ធ្វើ​ការ​ព្យាបាល​ជា​ប្រចាំ​ រាល់​ថ្ងៃ​ ដើម្បី​ព្យាបាល​ការ​រលាក​ និង​ការពារ​កុំ​ឱ្យ​អាការៈ​ធ្វើ​ទុក្ខ​ស្តែងឡើង​បាន​។​

ថ្នាំពេទ្យ​មិន​មែន​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ប្រើ​សម្រាប់​ប្រយុទ្ធ​នឹង​ ជំងឺ​ហឺត​ឡើយ។ វា​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​បុគ្គល​អ្នក​ជំងឺ​ផ្ទាល់​ត្រូវ​ចេះ​ដឹង​ ស្គាល់ និង​គេច​ឱ្យ​បានពី​អ្វី​ដែល​បង្ក​វិបត្តិ បង្ក​ការ​ធ្វើ​ទុក្ខ ពោល​គឺ​ចៀសវាង​កុំ​ឱ្យ​មាន​ការ​កកិត​ រលាក​ផ្លូវ​ដង្ហើម។ ​ ថ្វី​បើ​មាន​មនុស្ស​ស្លាប់​តិច​តួច​ព្រោះ​ជំងឺ​ហឺត​ក៏​ដោយ ក៏ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​សមស្រប គ្មាន​ការ​តាមដានពេល​​ព្យាបាល​អាច​នាំ​ដល់​គ្រោះ​មរណបាន​យ៉ាង​ងាយ៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close