កត្តា ដែល​នាំ​អោយ​ភ្នែក​ឈឺ​ចាប់​

Cambodia News/

120710080034-320x212សុខភាព​៖ ការឈឺ​ភ្នែក​អាច​​​កើតមានឡើង​ នៅ​លើ​​ផ្ទៃ​នៃ​ភ្នែក​របស់​អ្នក ឬ​ខាងក្នុង​ភ្នែក​ ដែល​មាន​អាការ​ រមាស់​ស្កៀប​, ឈឺ​ក្រហាយ ឬ​ឈឺ​ខ្លាំង​។ ការ​ឈឺចាប់​លើ​ផ្ទៃ​នៃ​ភ្នែក​ជា​រឿយៗ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មាន​របស់​ អ្វី​ចូល​ទៅ​ក្នុង​ភ្នែក​, ការឆ្លង​មេ​រោគ​ចូល​ភ្នែក​, ឬអ្វី​ផ្សេង​ដែល​ធ្វើអោយ​រមាស់ ឬ​រលាក​នៅ​ស្រទាប់​ដែល គ្រប ដណ្តប់​ទៅលើ​ផ្ទៃ​នៃ​ភ្នែក​របស់​អ្នក​។ ​

ប្រភេទ​នៃ​ការឈឺ​ភ្នែក​នេះ​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ធ្ងន់ធ្ងរ​ នៃ​ភ្នែក​។​ការឈឺ​ភ្នែក​ធ្ងន់ធ្ងរ ជា​ពិសេស​គួបផ្សំ​ទៅនឹង​កំរិត​នៃ​ការបាត់បង់​គំហើញ​ភ្នែក អាចជា​សញ្ញា​មួយ​ដែល​អ្នក​ត្រូវតែ​ទៅរក​ការព្យាបាល​ដោយ​ផ្នែក​វេជ្ជសាស្ត្រ​ ជាបន្ទាន់​។​ ​

មូលហេតុ​នាំអោយ​អ្នក​ឈឺភ្នែក​ ​អាច​បណ្តាលមកពី​មូលហេតុ​ដូច​ជា ប្រតិកម្ម​អា​ឡែ​ស៊ី​, ការ​រលាក​ត្របកភ្នែក​, ការស្ទះ​លើផ្លូវ​បញ្ចេញ​ទឹកភ្នែក​ ,ឈឺក្បាល​ជា​កញ្ចុំ ( cluster headache) ,បញ្ហា​នៃ​ការទាក់ទង​នឹង​ការពាក់​ភ្នែក​, ​ភ្នែក​ស្ងួត​ ,​មាន​អ្វីមួយ​ចូល​ភ្នែក​ ,ជំងឺ​ភ្នែក​glaucoma -​និង​មូលហេតុ​មួយចំនួនទៀត៕ វត្តី​

Related Articles

Back to top button
Close
Close