កាសែតចិនព្រមានទីក្រុងម៉ានីល ទាក់ទងជម្លោះប្រជុំកោះ
កាសែតចិនជាច្រើនបានចុះផ្សាយ កាលពីព្រឹកថ្ងៃសៅរ៍ទី២៩ មិថុនា ដោយព្រមានដល់ហ្វីលីពីន ដែលបង្កហេតុ ទាក់ទងនឹងជម្លោះប្រជុំកោះនាសមុទ្រចិនខាងត្បូង។ ក្នុងនេះចិនទិះទានហ្វីលីពីនថាកំពុងតែប្រព្រឹត្តអំពើបាប ខណៈដែលប្រទេសទាំងពីរកំពុងតែរៀបចំកិច្ចប្រជុំដោះស្រាយជម្លោះ ក្នុងកិច្ចប្រជុំអាស៊ាន នៅប្រ៊ុយណេ។
រដ្ឋមន្ត្រីក្រសួងការបរទេសរវាងប្រទេសចិន និងហ្វីលីពីន បានចូលរួមប្រជុំគ្នាមួយ ក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសប្រ៊ុយណេ ក្នុងថ្ងៃសៅរ៍នេះដើម្បីពិភ្សាគ្នាស្តីពីជម្លោះដណ្តើមការ កាន់កាប់ប្រជុំកោះ មួយចំនួន នាសមុទ្រចិនខាងត្បូង។ ការប្រជុំនេះប្រទេសទាំងពីរ គ្រោងនឹងពិភ្សាទាក់ទងនឹងចរាចរសម្រាប់នាវារវាងប្រទេសទាំងពីរ និងប្រទេសជាច្រើនក្នុងបរិវេទប្រជុំកោះខាងលើ។ តែក្នុងថ្ងៃសៅរ៍នេះដែរ គេឃើញការសែរដ្ឋាភិបាលចិនជាច្រើន បានសរសេរព្រមាន ដល់ហ្វីលីពីន ទាក់ទងនឹងជម្លោះដណ្តើរដែនកោះគ្នាខាងលើនេះ។
នៅក្នុងទស្សនៈសារព័ត៌មាន កាសែតប្រជាជនចិន របស់បក្សគុម្មនីសបានចេញផ្សាយក្នុងទំព័រមុខរបស់ខ្លួនថា ហ្វីលើពីនកំពុងតែប្រព្រឹត្តអំពើបាប់ទាំងប្រាំពីរ ក្នុងប្រជុំកោះជម្លោះនាសមុទ្រចិនខាងត្បូង។ ដោយក្នុងនោះការសែតបានចោទហ្វីលីពីនថា ជាអ្នកដុតកម្ដៅភ្លើងជម្លោះនេះ។ គឺថាថ្មីៗនេះហ្វីលីពីន បានប្រកាសប្រាប់ដល់វិនិយោគទន់នានាឱ្យចូលមកធ្វើការវិនិយោគនៅ ប្រជុំកោះ Spartleys ដែលកំពុងដណ្តើមគ្នា។
ជម្លោះប្រជុំកោះរវាងប្រទេសទាំងពីរ បានអូសបណ្លាយអស់រយៈពេលជាច្រើនទស្សវត្សមកហើយ។ក្នុងនោះប្រទេស ទាំងពីរបានឃើញនូវផលប្រយោជន៍ ជាច្រើននៃទីតាំងកោះ ដែលគេរកឃើញថា មានធនធានរ៉ែជាច្រើនដូចជាប្រេងកាត។និងវាជាតំបន់សំខាន់ផងដែរ សម្រាប់ការចេញចូលរបស់នាវាទាំង ឡាយ និងជាតំបន់នេសាទសំខាន់ៗ។
កម្ដៅនៃជម្លោះរវាងប្រទេសទាំងពីរកាន់កើនឡើង នារយៈពេលក្រោយនេះ ដោយរដ្ឋាភិបាលទីក្រុងម៉ានីល បានបញ្ជូនយោធារ និងសម្ភារៈមួយចំនួនរបស់ខ្លួន សំដៅទៅលើប្រជុំកោះខាងលើដែលធ្វើឱ្យប្រទេសចិនកាន់តែក្តៅក្រហាយ។ ដោយចិនមានយល់ថា នេះជាទង្វើរដែលបំពាន។
តែកាលពីសប្តាហ៍មុននេះដែរ រដ្ឋាភិបាលហ្វីលីពីន បានចោទចិនវិញថាបាន បញ្ជូននាវាចំបាំង មកវាយលុកនៅតំបន់ជម្លោះ ដោយក្នុងនោះ មាននាវាមួយគ្រឿងរបស់ចិន បានចូលមកដល់ប្រមាណតែ ៩គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ដែលហ្វីលីពីនបានប៉ុនប៉ងកំណត់ព្រំដែន ម្តងរួចទៅកាលពីឆ្នាំ១៩៩៩កន្លងទៅនេះ៕ដោយ ជា ប៊ុនធឿន (RFI)