ដួង​ លីន​ដា ​បដិសេធ​ចំពោះព័​ត៌​មាន​ ​ថា​នាង​មាន​កូន​

Cambodia News

ព័ត៌មាន​កម្សាន្ត​

ភ្នំ​ពេញ​៖​ ​ប​ន្ទា​ប់​ពី​ឈា​ន​ជើ​ង​​ ​ប្រ​ឡូ​ក​ក្នុ​ង​សិ​ល្បៈ​ ​បា​ន​រ​យៈ​ពេ​ល​ជា​ង​ ​២​ឆ្នាំ​ ស្រាប់តែ​ថ្មីៗ​នេះ​ ​មា​ន​​​ប​ណ្តា​ញ​សា​រ​ព័​ត៌​មា​ន​ ​ក្នុ​ង​ស្រុ​ក​មួ​យចំ​នួ​ន​ ​បា​ន​ចុះ​ផ្សា​យ​ ​ដោយ​​គ្មា​ន​កា​រពិ​ត ​និ​ង​យ​ល់​ច្រ​ឡំ​ថា​ ​តារា​ស​ម្តែ​ង​ ​និ​ង​ជា​តា​រា​ម៉ូ​ដែល​​ប្រចាំ​ក្រុ​ម​ Sun​ Super​ Model ​កញ្ញា​ ដួង​ លី​នដា ​សម្រាលបា​នកូនប្រុស​ម្នាក់​ ហើយព័​ត៌មាន​នេះ ត្រូ​វបាន​លេចឮខ្ទ​រខ្ទារ​ ដល់ម​ហាជន​អ្នកតា​មដាន​ សង្គមសិ​ល្បៈគ្រប់​ៗគ្នា ​។

Camដោ​យសារ​តែការ​ចុះផ្សាយ​ របស់​បណ្តាញ ​សារព័​ត៌មានជា​បន្ត​បន្ទាប់ ​មិន​មែ​នជាកា​រពិត ​នៅ​ព្រឹក​​ថ្ងៃ​ទី​១១ ​ខែ មិថុ​នា ឆ្នាំ២០១​៣នេះ ​តារាម៉ូ​ដែល ដួ​ង លីន​ដា បាន​ចេញមុ​ខបដិសេធ ​ជុំ​វិញ​ព័ត៌​​មាន​​យល់​​ច្រឡំ​ និង​ខុស​ទាំង​ស្រុ​ង​នេះ​ភ្លា​ម​ៗ​​​ថា​ “​​ចំ​ពោះ​ការ​លេច​ឮ​ ​ព័​ត៌​​មា​ន​ថា​ ​ខ្ញុំស​ម្រា​ល​បា​ន​ ​កូ​ន​ប្រុស​នោះ​ ជា​រឿ​ង​មិ​ន​ពិ​ត​នោះ​ទេ​ ​។​ ​ព្រោះ​ខ្ញុំ​មិ​ន​ទា​ន់​មា​ន​ប្តី​ផ​ង​ ​ឲ្យ​មា​ន​កូន​ម៉េ​ច​កើ​ត​ទៅ.​.​?​ ​តា​ម​ពិ​ត​ទៅ​កូ​ន​​ក្មេ​ង ​ដែ​ល​គេ​ឃើ​ញ​នៅ​ក្នុង​ ​​ហ្វេស​ប៊ុ​ក​​នោះ ​​គឺ​ជាក្មួ​​យ​រប​​ស់​ខ្ញុំ​ទេ.​.​”​ ​។​

​តា​រា​ស​ម្តែ​ង​ស្រ​ស់​សោ​ភា​ ​ដួ​ង​ ​លី​ន​ដា​ ​បាន​​ប្រា​ប់​ឲ្យដឹ​ង​ទៀ​ត​ថា​ ​”​ក្មួយ​រ​ប​ស់​ខ្ញុំ​ ​ដែ​ល​គេចោ​ទ​ថា​​ ជា​កូ​ន​រ​ប​ស់​ខ្ញុំ​នោះ​ ​តាម​​ពិត​ ​មិ​ន​មែ​ន​ជា​ក្មួ​យ​ប្រុស​​ដូច​គេ​ ​និ​យា​យ​នោះ​ទេ​ ​ក្មួយ​រ​ប​ស់​ខ្ញុំ​គឺ​ជា​ក្មួ​យស្រី​ ​។​ ​ចំ​ពោះ​រូ​ប​ថត​ ​ដែ​ល​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ ជា​មួ​យ​ក្មួ​យ​ស្រី​រប​ស់​ខ្ញុំ​នោះ​ ​ក៏​មិ​ន​មែ​ន​ជាខ្ញុំ​ដែ​រ​ ​គឺ​បង​ស្រី​រ​ប​ស់​ខ្ញុំ​ទេ​ ​គាត់​ឈ្មោះ​នៅ​ក្នុ​ង​សិ​ល្បៈ​ថា ​«​រេ​យ៉ា​»​ ​នឹ​ងមា​ន​ឈ្មោះ​ពិ​​តថា​ ​ដួ​ង​ ​រត​នា​ ​ហើ​យ​កូន​ស្រី​​នោះ​ជា ​កូ​ន​ស្រី​រ​ប​ស់​ប​ងស្រី​​ខ្ញុំ​ ឈ្មោះ​ ​ដួ​ង​ ​រ​ដ្ឋា ​ទេ​ ​។​ ​ដូ​ច្នេះ​ខ្ញុំ​ច​ង់ប​ញ្ជា​ក់​ឲ្យ​ ​បា​ន​ច្បា​ស់​កុំឲ្យ​មា​ន​ ​កា​រ​យល់​ច្រ​ឡំ​ ដូ​ច​ដែ​ល​ ​គេ​និ​យា​យ​គ្មា​ន​ការ​ពិ​ត​នោះ​”​ ​។

​គួរប​ញ្ជាក់ថា កញ្ញា ដួង លី​ន​ដា​ ​មិ​ន​ត្រឹម​​តែជា​ ​តា​រា​ម៉ូ​​លឌែ​ល​ដ៏​ឆ្នើម ​នៅ​ក្នុ​ង​ក្រុម​ ​Sun​ Super ​M​o​del ប៉ុ​ណ្ណោះ​ទេ​ ​​នា​​​ង​​ក៏​ជា​​តា​​រាស​ម្តែ​ង​ ​មួ​យ​រូ​ប​ផ​ង​ដែ​រ ​​ព្រោះនា​​ពេល​ក​ន្លងទៅនាង​ធ្លាប់​ បានស​ម្តែងខា​រ៉ាអូខេ​ បទ​ចម្រៀងឲ្យ​ផលិត​កម្ម ​ថោន ​បានចំ​នួន ​៣ បទ​រួចម​កហើយ ​ក្នុងនោះ​មានដូ​ចជាប​ទ “​បង​នឹកគេដ​ល់ថ្នាក់​ចង់ឈឺ​, មនុស្ស​បីនាក់​ និងប​ទ ​ស្ងៀមតែមិ​នល្ងង់ ​” ។​

ស្រីស្រ​ស់ ដួ​ង លីន​ដា បាន​បង្ហើបឲ្យដឹ​ងថា ​មានក្រុ​មហ៊ុន​ និង​មានប​ណ្តា ផលិ​តកម្មមួ​យចំនួន​ បាន​មកទា​ក់ទង​ ឲ្យនា​ងសម្តែងខ្សែ​ភាពយន្ត​ និង សម្តែ​ងខារ៉ា​អូខេ ​បទចម្រៀ​ងដែរ ​ប៉ុន្តែនា​ងបាន​បដិ​សេធ ​ដោយ​មួយ​រយៈ​នេះ​ នាង​មាន​ការ​មមាញឹក​ និងការ​ងារផ្ទាល់​ខ្លួនច្រើន​ មិនអា​ចទទួ​លយកបា​ន ដូ​ច្នេះនៅពេ​ល ដែ​លនាងទំ​នេរ ពី​ការងារផ្ទាល់ខ្លួ​ន គឺនាង​ OK ​ជាមួយ​បណ្តា ក្រុ​មហ៊ុន​ និង​ ផលិ​តកម្ម​នោះភ្លា​ម៕ ស.រ

Cam1Cam2Cam3

Related Articles

Back to top button
Close
Close