អ៊ីរ៉ង់ និងក្រុមប្រទេស៥+១ចាប់ផ្តើមប្រជុំជាថ្មីក្នុងសប្តាហ៍នេះ នៅកាហ្សាក់ស្ថាន
កិច្ចប្រជុំថ្មីនេះ ត្រូវប្រព្រឹត្តទៅ ៥សប្តាហ៍ក្រោយពីកិច្ចប្រជុំលើកចុងក្រោយរវាងប្រទេសអ៊ីរ៉ង់និង ក្រុមប្រទេស៥+១ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងអាម៉ាល់ទី និងការ ព្រមព្រៀងគ្នាក្នុងរៀបចំកិច្ចប្រជុំថ្មីមួយនៅក្នុងរដ្ឋ ធានី កាហ្សាក់ស្ថានដែលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី៥មេសាស្អែកនិង ៦មេសាខានស្អែក។
ក្រុមប្រទេស ៥+១ កាលនោះ បាន ធ្វើសំណើរថ្មីដល់អ៊ីរ៉ង់ ដោយ បានសន្យាថានឹងកាត់បន្ថយទណ្ឌកម្មមួយចំនួន រួមមានទណ្ឌកម្មនៅលើវិស័យពាណិជ្ជកម្មរ៉ែមាស ឧស្សហកម្មផលិតផលគីមីប្រេងកាត ដែលសុទ្ធសឹងជាទណ្ឌកម្ម អាច ធ្វើឲ្យគាំងស្ទះដល់ដំណើរការសេដ្ឋកិច្ចអ៊ីរ៉ង់។
ការធ្វើ សម្បទានពីសហគមន៍អន្តរជាតិនៅពេលនោះ ក៏តម្រូវឲ្យមានសម្បទានពីអ៊ីរ៉ង់វិញដែរដូចជាការលើកផ្អាកសកម្មភាពការចម្រើនធាតុអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ជាបន្ទាន់ ក្នុងកម្រិត២០% និង ការបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅ Fordo ក៏ព្រមទាំងការបញ្ជូនធាតុអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ទៅចម្រើននៅបរទេសក្នុង កម្រិត ២០%ដែរ។
រុស្ស៊ីវិញដែលជាមិត្តរបស់អ៊ីរ៉ង់បានរំពឹងទុកថា សំណើរថ្មីរបស់សហគមន៍អន្តរ ជាតិនេះ អាចប្រើជាគ្រឹះសម្រាប់កិច្ចចរចា ដែលនឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ខាងមុខនៅអាល់ម៉ាទីប្រទេស កាហ្សាក់ស្ថាន-នេះ ជាសេចក្តីថ្លែងរបស់អ្នកការទូតរុស្ស៊ីម្នាក់កាលពីថ្ងៃពុធម្សិល មិញ។
ប្រមុខការទូតអ៊ីរ៉ង់លោក Ali Akbar Salei វិញ បានយល់ថា កិច្ចប្រជុំលើកមុនរវាងអ៊ីរ៉ង់និងក្រុមប្រទេស៥+១នោះ ជា សញ្ញានៃការវិវឌ្ឈន៍មួយ ដោយលោកបានថ្លែងសង្កត់ពាក្យថា ទីក្រុងតេហេរ៉ង់នឹងធ្វើការពិនិត្យសំណើររបស់សហគមន៍អន្តរជាតិដោយ ម័ទធ្យ័តបំផុត។ ក៏ប៉ុន្តែប្រមុខការទូតអ៊ីរ៉ង់នេះ ក៏បានបន្ថែម ទៀតថាសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ ពុំមែនជាបញ្ហាមួយដែលគេអាចទូទាត់ដោះស្រាយគ្នាតែក្នុងរយៈពេលមួយ ថ្ងៃនោះឡើយ។
ម្យ៉ាងទៀតប្រសិនបើ តេហេរ៉ង់ បានសម្តែងការយល់ស្របកាលពីខែកុម្ភៈមុន ចំពោះការលើកផ្អាកសកម្មភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ក្នុងកម្រិត២០%នោះ ក៏អ៊ីរ៉ង់នៅតែបដិសេធជានិច្ចដែរ រាល់សំណើរផ្សេងៗរបស់លោក ខាងលិច ដូចជា ការបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅ Fordo ឬ ក៏ការបញ្ជូនអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ទៅចំរើនធាតុនៅឯបរទេសក្នុង កម្រិត២០%។
សូមបញ្ជាក់ថា មហាអំណាចលោកខាងលិចនិងប្រទេសអ៊ីស្រាអែល មានការមន្ទិលសង្ស័យយ៉ាងខ្លាំងថា អ៊ីរ៉ង់ព្យាយាមជានិច្ចដើម្បី ចង់ផលិតគ្រាប់បែកបរមាណូដោយបានយកលេស ថា អ៊ីរ៉ង់ធ្វើការចម្រើនធាតុអ៊ុយរ៉ានីញ៉ូមគឺដើម្បី ប្រើប្រាស់នៅ ក្នុងម៉ាស៊ីនប្រតិកម្មស៊ីវិលតែប៉ុណ្ណោះ។
គូរបញ្ជាក់ដែរថា កាពីចុងខែមីនាមុននេះអ៊ីរ៉ង់ បានសម្តែងជំហរធូរស្រាលមួយជាមួយសហរដ្ឋអាមេរិក ដោយប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ Ayatollah Ali Khamenei បានយល់ព្រមជាលើកទីមួយ ឲ្យមានកិច្ចចរចានានាជាមួយអាមេរិកដោយផ្ទាល់នៅ លើសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។
ជំហរអ៊ីរ៉ង់ នេះត្រូវបានអ្នកជំនាញការនានាមើលឃើញថា នឹង អាចនឹងជួយដល់ កិច្ចចរ ចាលើសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យមានការជឿនលឿនទៅមុខដែរ៕ដោយ នុយ ប៊ែរណាដែត (RFI)