នៅ​រុស្ស៊ី​ មាន​ប្រកាស​ស្តារ​ឡើងវិញ​ឋានៈ​ជា​ “វីរជន​ពលកម្ម”​

ឋានៈនេះ​ធ្លាប់មាន​អត្ថិភាព​នៅ​ សហភាពសូវៀត អស់ជាង​៦​ទសវត្សរ៍ ត្រូវបាន​លុប​ឈប់​អនុវត្ត បន្ទាប់ពី​ការ​រលំរលាយ​ទៅ​នៃ​សហភាព​នេះ កាល​ក្នុង​ឆ្នាំ​១៩៩១។ ក្នុង​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី ដោយ​ឆ្លើយតប​នឹង​សំណូមពរ​ច្រើន​ឥត​គណនា​ពី​សំណាក់​ប្រជាពលករ និង​ដោយ​យោងតាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ លោក​ប្រធានាធិបតី​ពូទីន​ទើប​ចេញ​ក្រិត្យ​ចាត់តាំង​ឋានៈ​នេះ​ឡើង​វិញ។

សេចក្តី​នៃ​ក្រិត្យ​ប្រធានាធិបតី​ចែង​ថា៖ក្នុង​គោលដៅ​លើក​ដំកើង​អត្ថន័យ និង​កិត្យានុភាព​នៃ​ពលកម្ម​លះបង់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​នៅ​ពីមុខ​សង្គម រដ្ឋ​ចាត់តាំង​ឡើង​ជា​ឋានៈ“វីរជន​ពលកម្ម​សហព័ន្ធ​រុស្ស៊ី”។ ឋានៈនេះ​បំពាក់​ជូន​ពលរដ្ឋ​ណា​ដែលមាន​ឧបការគុណ​ពិសេស​នៅពីមុខ​រដ្ឋ និង​ប្រជាជន​ចំពោះ​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​គេ ក្នុង​សកម្មភាព​ផ្នែក​សង្គម-សេដ្ឋកិច្ច ជា​ប្រយោជន៍​ដល់​រដ្ឋ​ដែល​តម្រង់​ទៅ​ធានា​នូវ​សុខុមាលភាព និង​ការ​រីកចម្រើន​របស់​ប្រទេសជាតិ​រុស្ស៊ី។

ឋានៈ​នេះ​សម្គាល់​ទៅ​ដោយ “ផ្កាយមាស” ជា​វីរជន​ពលកម្ម បំពាក់​ជូន​អ្នក​ដែល​មាន​គុណូបការ ​ទទួល​ដោយខ្ទាស់​ផ្កាយមាស​នោះ​នៅលើ​ទ្រូង​ខាងឆ្វេង​របស់​សាមី​ជន ហើយ​ខ្ទាស់នេះ​គឺ​ដោយ​តម្រូវ​ឲ្យ​វា​ស្ថិត​នៅ​ពីលើ​គ្រឿង​ឥស្សរិយ យស​ឯទៀត​ របស់​រដ្ឋ ទាំង​របស់​សហព័ន្ធ​រុស្ស៊ី​ផ្ទាល់ ទាំង​របស់​អតីត​សហភាព​សូវៀត។

ក្នុងករណី​បើ​បុគ្គល​តែម្នាក់​ចេះទទួល​បាន​ឋានៈ​នេះ​ដល់​ទៅ​ពីរលើក​នោះ នៅឯ​ស្រុក​កំណើត​របស់​គេ នឹងមាន​សាងសង់​ឡើង​ជា​រូបចម្លាក់ ឬ​ស្មិត​នៃ​មួយកំណាត់ ខ្លួន​ខាងលើ​របស់​គេ។

ជា​ការ​រំលឹក​ឋានៈ​ជា”វីរជន​ពលកម្ម” ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​នៅ​សហភាព​សូវៀត ក្នុង​ឆ្នាំ ១៩២៨។ សម័យ​នោះ វា​ប្រគល់​ជូន​អ្នកណា​ដែលមាន​ឧបការ គុណ​ពិសេស​ក្នុង​ផលិតកម្ម ក្នុង​សកម្មភាព​វិទ្យាសាស្ត្រ ក្នុង​ការបម្រើ​ផល ប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​សង្គម ដោយ​បាន​ធ្វើការ​ជា​កម្មករ ឬ​និយោ ជិត​រដ្ឋ​មិនតិច​ជាង ៣៥ឆ្នាំ​ឡើយ។ លុះ​ក្នុង​ឆ្នាំ​១៩៣៨ វា​បានប្រែ​ឈ្មោះ​ទៅជា “វីរជន​ពលកម្ម​សង្គមនិយម” ហើយបាន​មាន​អត្ថិភាព​រហូត​ដល់​ឆ្នាំ ១៩៩១ ឆ្នាំ​ដែល​សហភាព​សូវៀត​រលំរលាយ​ទៅ។

គិតជា​សរុប ឋានៈ​ជា​វីរជន​ពលកម្ម និង​ពលកម្ម​សង្គមនិយម​ មាន​ប្រគល់​ជូន​ពលរដ្ឋ​ចំនួន ២០.៦០៥នាក់ ដែល​ពី​ក្នុង​នោះ​មាន​២០៥​នាក់ ចេះទទួលបាន​ឋានៈ​នេះ​ដល់ទៅ​ពីរ​លើក។

ការ​ស្ទង់មតិ​ធ្វើកាលពី​ខែ​កញ្ញា​ឆ្នាំ​២០១២ គឺ​ពេល​ដែលមាន​លេចចេញមក​ជា​សំណើ​ច្រើន ឥត​គណនា​ពីខាង​ប្រជាពលករ សុំឲ្យ​អនុវត្ត​ឡើងវិញ ឋានៈ​ជា​វីរជន​ពលកម្ម បង្ហាញ​ឲ្យឃើញ​ថា ៖ មាន​ប្រជាពលរដ្ឋ​រុស្ស៊ី​ដល់ទៅ​៦៧% គាំទ្រ​ដល់​ការ​ស្តារឡើងវិញ​ឋានៈ​នេះ។ រួចពី​ក្នុង​នោះ មាន​៦៤% ​ យល់ថា គ្រឿងឥស្សរិយយស​បែបនេះ ជួយ​លើក​កិត្យានុភាព​របស់​សាមីបុគ្គល​ដែល​ចេះទទួលបាន​ឋានៈ​នេះ នៅ​ពីមុខ​សង្គម​តែ​ម្តង៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close