ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េ​ខាងជើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​យោង​តាម​សារព័តម៌ាន​ចិន​

អ្វី ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នៅ​​​ ប្រទេស​ចិន​ នៅ​ថ្ងៃ​ពុធ​​នេះ​នោះ​ គឺ​​ការ​សរសេរ​​​របស់​សារព័តម៌ាន​ចិន​​មួយ​ឈ្មោះ​Global Times ដែល​​លើក​ឡើង​មក​ថា ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​ប្រហែល​ជា​​អាច​នឹង​ត្រូវ​​កាត់​ផ្តាច់ ប្រសិន​បើ​កូរ៉េ​​នៅ​ តែ​ចចេស​​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ​នេះ​ជា​លើក​ទីមួយ​ហើយ ដែល​សារព័តម៌ាន​ចិន ប្រើប្រាស់​នូវ​ពាក្យ​ថា “កាត់​ផ្តាច់” ដើម្បី​សរសេរ​ពី​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង ឆ្លើយ​តប​ទៅ​នឹង​​​ការ​ព្រមាន​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ ​របស់​​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ កាល​ពី​ម្សិល​មិញ។ អ្នក​ការទូត​អាមេរិក​នានា​យល់​ថា នេះ​​​គឺ​ជា​ប្រវត្តិសាស្ត្រហើយ​​​ដែល​សារព័តម៌ាន​ចិន​​ ​Global Times បាន​សរសេរ​​បែប​នេះ។ នា​ពេល​ថ្មីៗ​នេះ ​ទំនាក់ទំនង​មិត្តភាពដ៏​ជិតស្និទ្ធ ​​រវាង​​ចិន​និង​កូរ៉េ​ខាង​ជើង​​​ ស្រុត​ចុះ​គ្មាន​​លក្ខណៈ​ល្អ​ប្រសើរ​ដូច​​ពេល​មុនៗ​ឡើយ។ ចិន​បាន​​ចេញ​មុខ​សហការ​​ជាមួយ​អាមេរិក​ ដែល​ជា​សត្រូវ​របស់​ក្រុង​ព្យុងយ៉ាង​ បោះ​ឆ្នោត​​​ដាក់​ទណ្ឌកម្ម​លើ​​ក្រុង​ព្យុងយ៉ាង​​​ ចំពោះ​ទង្វើ​សាកល្បង​បង្ហោះ​ផ្កាយ​រណប​ ព្រម​ទាំង​​​​ប្រកាសកាត់​​បន្ថយ​ជំនួយ​ដល់​​ក្រុង​ព្យុង​យ៉ាង​។ អាកប្ប កិរិយាថ្មី​របស់​​ចិន​ បាន​បង្ក​​ភាព​ក្តៅ​ក្រហាយ​ដល់​​រដ្ឋាភិបាល​​កូរ៉េ​ខាង​​ជើង​​​​​​។​

“ក្រុង ​​ប៉េកាំង​និង​ក្រុង​ព្យុងយ៉ាង ​​ត្រូវ​តែ​ចែក​រំលែក​​សេចក្តី​ព្រួយ​បារម្ភ​ រវាង​គ្នា​និង​គ្នា​​​​ ចំពោះ​បញ្ហា​ដែល​ថា ​ទំនាក់​​ទំនង​​​​របស់​ពួក​គេ​​​អាច​នឹង​ត្រូវ​កាត់​ផ្តាច់។ ក្រុង​​ព្យុង​យ៉ាង​​មិន​បាន​ចំណេញ​ប្រយោជន៍​​អ្វី​ពី​នេះ​ឡើយ” នេះ​ជា​​​​​បទ​វិចារណកថា ស្តី​ពី​ទំនាក់​ទំនង​រវាង​ចិន​ និង​កូរ៉េខាង​ជើង​​ សរសេរ​​ចុះ​ផ្សាយ ជា​ភាសា​ចិន​​និង​ភាសា​អង់​គ្លេស នៅ​ថ្ងៃ​ពុធ​នេះ​​ ​ ​ដោយ​កាសែត​​ចិន Global Times។ ​ Global Times បាន​ដាក់​ចំណង​ជើង​លើ​​​​បទ​វិចារណកថា​​នេះ​ថា “ប្រទេស​ចិន​មិន​ត្រូវ​ភ័យ​ខ្លាច​ពី​​ជម្លោះ​ជាមួយ​​​ប្រទេស​កូរ៉េ​ខាង​ជើង​ ​នោះ​ទេ”​​។

កាសែត​ Global Times ​ស្ថិត​ក្នុង​ “ក្រុម​​​​សារព័តម៌ាន​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ចិន”​ ដែ​លជា​ផ្នែក​​សារព័តម៌ាន​​មួយ​​​របស់​គណបក្ស​​កុំម្មុយនិស្ត​ចិន។

នេះ​ជា​លើក​ទីមួយ​ហើយ ដែល​សារព័តម៌ាន​ចិន ប្រើប្រាស់​នូវ​ពាក្យពេចន៍​​ថា “កាត់​ផ្តាច់” ដើម្បី​​បរិយាយ​ពី​​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង។ វា​​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​​ការ​ព្រមាន​សាក​ល្បង​​​នុយក្លេអ៊ែរ​ជា​​ច្រើន ​គ្រាប់​​ ​របស់​​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ កាល​ពី​ម្សិល​មិញ។

Global Times បាន​សរសេរ​បន្ថែម​ទៀត​ថា “​ព្យុងយ៉ាង​មាន​សារៈ​សំខាន់​សំរាប់​​ប្រទេស​ចិន ប៉ុន្តែ​មិន​រហូត​ដល់​ថ្នាក់​អោយ​ចិន​បោះ​បង់​ចោល​ នូវ​គោល​ជំហរ​របស់​ខ្លួន​នោះ​ឡើយ”។
យោង​តាម​​កាសែត​មួយ​នេះ ប្រសិន​បើ​​កូរ៉េ​ខាង​ជើង​នៅ​តែ​ចចេស​​​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​​​​ ផ្ទុយ​នឹង​ការ​ហាម​ឃាត់​របស់​អន្តរជាតិ ​ចិន​នឹង​កាត់​បន្ថយ​ជំនួយ​របស់​ខ្លួន​​ដល់​ក្រុង​ព្យុងយ៉ាង។ គួរ​រំលឹក​ថា ចិន​ធ្លាប់​បាន​ប្រកាស​កាត់​បន្ថយ​ជំនួយ​នេះ ​ម្តង​រួច​មក​ហើយ កាល​ពី​ខែ​មករា​​ កន្លង​មក។

រយៈ​ពេល​ថ្មីៗ​កន្លង​មក​នេះ ​ទំនាក់ទំនង​មិត្តភាពដ៏​ជិតស្និទ្ធ ​​រវាង​​ចិន​និង​កូរ៉េ​ខាង​ជើង​​​ ស្រុត​ចុះ​គ្មាន​​លក្ខណៈ​ល្អ​ប្រសើរ​ដូច​​ពេល​មុនៗ​ឡើយ។ នៅ​អង្គការ​សហប្រ ជាជាតិ​ ចិន​បាន​​ចេញ​មុខ​សហការ​​ជាមួយ​អាមេរិក​ ដែល​ជា​សត្រូវ​របស់​ក្រុង​ព្យុង យ៉ាង ​បោះ​ឆ្នោត​ដាក់​ទណ្ឌកម្ម​លើ​​ក្រុង​ព្យុងយ៉ាង​​​ លើ​ការ​​សាកល្បង​ បង្ហោះ​ផ្កាយ​រណប​ កាល​ពី​ខែ​ធ្នូ​កន្លង​មក។ ​កូរ៉េ​ខាង​​ជើង​​​បង្ហាញ​ភាព​ក្តៅ​ក្រហាយ​ ​​តបត​​គំរាម​ទៅវិញ​ថា​ខ្លួន​នឹង​​​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​ជា​​លើក​ទី ​បី​ម្តង​ទៀត ហើយ​នឹង​ធ្វើ​ឡើង​ នៅ​ច្រើន​កន្លែង​ ក្នុង​ពេល​តែ​មួយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close