ចិន​ប្រកាស​បោះបង់​ចោល​នូវ​ប្រព័ន្ធ​កសាង​ឡើង​វិញ​តាម​រយៈ​ការលត់ដំ​នៅ​ចុង​ឆ្នាំ​នេះ

សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​បាន​ស្វាគមន៍​ ចំពោះ​ការ​ប្រកាស​របស់​ប្រទេស​ចិន​ក្នុង​ការ​បោះបង់​ចោល​នូវ​ប្រព័ន្ធ​កសាង​ ​ឡើង​វិញ​តាម​រយៈ​ការ​លត់​ដំ​។

ប្រព័ន្ធ​នេះ​គឺ​សម្រាប់​ប្រើ​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ ប្រឆាំង​នានា និង​ពលរដ្ឋ​ណា​ដែល​ព្យាយាម​តវ៉ា​ដើម្បី​សិទ្ធិ​របស់​ពួក​គេ។​

លោក ​ Meng Jianzhu ​ប្រធាន​នៃ​គណៈកម្មាធិការ​នយោបាយ​ និង​ច្បាប់​ដ៏​មាន​អំណាច​នៃ​គណបក្ស​កុម្មុយនីស​ចិន​បាន​មាន​ប្រសាសន៍​ប្រាប់ ​​មន្រ្តី​​រដ្ឋាភិបាល​ថា​ ការ​អនុវត្តនូវ​ប្រព័ន្ធ​​កសាង​ឡើង​វិញ​នឹង​ត្រូវ​ឈប់​​នៅ​ចុង​ឆ្នាំ​នេះ។​

អ្នកស្រី ​ Sophie Richardson​ អ្នក​ស្រាវជ្រាវ​មក​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​ ថា​ អ្នកស្រី​សង្ឃឹម​ថា​ជំរំ​ការងា​រ​មួយ​ចំនួន​ដែល​ផ្ទុក​មនុស្ស​ប្រមាណ​ជា​ ១​សែន​ ៦​ម៉ឺន​នាក់​នឹង​ត្រូវ​បំបាត់​ចេញទាំងស្រុង​តែម្ដង​ ​ជា​ជាង​ការ​កាត់​​បន្ថយ​នូវ​បរិមាណ​ខ្លះ​​តែប៉ុណ្ណោះ​។

​អ្នកស្រី​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ជន​ទាំងឡាយ​ដែល​បាន​បញ្ជូន​ចូលជំរំ​កសាង​ដោយ​ការ​ លត់​ដំនេះ​មិន​មាន​មេធាវី​ការពារ​​ឡើយ ហើយក៏​មិន​មាន​ការ​បង្ហាញ​ប្រាប់​នូវ​ភស្តុតាង​ប្រឆាំង​នឹង​ពួក​គេ​ និង​ការ​សម្រេច​ក្នុង​ការ​ដាក់​ឃុំ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ចៅក្រម​​ណា​មួយរូប​ ដែរ​។​ ដូចនេះ ​វា​ច្បាស់​ណាស់​ថា​ ប្រព័ន្ធ​​កសាង​លត់​ដំ​នេះ​គឺ​​ធ្វើ​ឡើង​តាម​តែ​ទំនើង​ចិត្ត​ និង​គ្មាន​ហេតុផល​ឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close