លួច​កាច់​.ក​ម៉ូតូ​គេ​ម្ចាស់​ឃើញ​ទាន់​វាយ​ទ្រ​ម​ខ្លួន​

ភ្នំពេញ ​៖ ​កាលពី​​វេលា​ម៉ោង​២១​ និង​៣០​នាទី ថ្ងៃទី​៦​ ខែ​មករា​ បុរស​ម្នាក់​​លួច​កាច់.កយក​​​​ម៉ូតូ​របស់​គេ​បានសម្រេច​​​ តែ​សំណាង​អាក្រក់​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ចោរៗ​រហូត​ប្រជាពលរដ្ឋ ​ដេញ​ស្ទាក់​ចាប់​បាន​វាយ​​​រហូត​ទ្រម​ខ្លួន​ ​ទើប​ប្រគល់​ជូន​ប៉ូលិស​​​ ស្ថិត​នៅ​ចំណុច​មុខ​ហាង​ឡាក់​គី​ហ្វា​ត​ផ្ទះ​លេខ​៦៣Eo​ផ្លូវ ​លេខ​១៧២​ភូមិ​៤​សង្កាត់​ជ័យជំនះ​ខណ្ឌ​ដូនពេញ។

ជនជាប់ចោទ​ម្នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប្រាប់​ឲ្យ​ស្គាល់​ឈ្មោះ ​សុន ដុំ​ភេទ​ប្រុស​អាយុ​​៤៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះ​លេខ​៥០ ​ផ្លូវ១១៥​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន។

ជនជាប់ចោទ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់.ក​យក​ម៉ូតូ​ម៉ាក​សេ​១០០​ផលិត​នៅ​ប្រទេស​កូរ៉េ​១​គ្រឿង​ពណ៌​ស្លា​ទុំ​ពាក់​ស្លាក​លេខ​កណ្ដាល​1C-7918​ដែល ​ជា​កម្មសិទ្ធិ​របស់​ជន​រងគ្រោះ​ឈ្មោះ​សៅ វុត្ថា​ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​មុខរបរ​ជា​បុគ្គលិក​បំរើ​ការងារ​នៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ ​ហើយ​ម៉ូតូ១​គ្រឿង​នេះ​ក៏​ត្រូវ​បាន​ប៉ូលិស​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​​។

ប្រភព ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ របស់ខ្លួន​ម៉ាក​សេ​១០០កូរ៉េ​នេះ​មក​ចត​ទុក​នៅមុខ​ហាង​ដែល​ខ្លួន​ធ្វើការ​ខាង ​លើ​ ហើយ​បាន​ដើរចូល​ទៅ​ក្នុង​ហាង​បាត់។ ដោយឡែក​ជនជាប់ចោទ​ម្នាក់​នេះ​ឃើញ​ឱកាសល្អ​ក៏បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់ក ​យក​ម៉ូតូ​នោះ​បាន​សម្រេច។

​ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់​ព្រមទាំង​ស្រែក​ចោរៗ​ដេញ​ តាម​ពីក្រោយ​ជាប់​រហូត​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ចេញ​ មក​ជួយ​ស្ទាក់​ចាប់​​​បាន​វាយ​​​រហូត​ទ្រម​ខ្លួន​ ​ទើប​ប្រគល់​ជូន​ប៉ូលិស​​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​​ដើម្បី​ចាត់ការ​ ទៅតាម​ច្បាប់៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close