កម្ពុជា​ទទួល​រង​ឥទ្ធិ​ពល​ព្យុះ​សូណា​មូ​រយៈពេ​ល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត​

ភ្នំ​ពេញ​៖ ព្យុះ​សូ​ណា​មូ មាន​ឥទ្ធិពល​ដល់​កម្ពុជា រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត ដោយ​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ មិន​ស្រឡះ គ្មាន​កម្តៅថ្ងៃ និង មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​តំបន់​មាត់សមុទ្រ​ ​អាកាសធាតុ ​ចុះ​ត្រជាក់​ជាង​ពេលនេះ​បន្តិចទៀត សម្រាប់​តំបន់ភ្នំ​។​

ថ្ងៃទី​៧ ​មករា ​​២០១៣ អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​ល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា ​បាន​​ឲ្យ​ដឹង​​ថា ចាប់ពី​ថ្ងៃទី​៩ ខែមករា ទៅ​អាច​​នឹងមាន​ភ្លៀង​ធ្លាក់​បន្តិច​ប​ន្ទួ​ច​ជា​បន្តបន្ទាប់ នៅ​ខេត្តកំពត ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ព្យុះ​ទីមួយ​ឈ្មោះ​សូ​ណា​មូ (SONAMU) បាន​វិ​វ​ឌ្ឍ​ទៅជា​វិ​សម្ពាធ​វិញ នៅពេល​ដំណើរ​របស់​វា​​បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​៨ ខែមករា​។​

លោក ចាន់ យុ​ត្ថា ​បន្ត​ថា នៅក្រោយពេល​ព្យុះ​ទីមួយ​នេះ​បាន​រលាយ អាកាសធាតុ​អាច​ត្រជាក់​​ជាង​ពេលនេះ​បន្តិចទៀត សម្រាប់​នៅ​តំបន់ភ្នំ តែ​តំបន់​​ទំនាប ​សីតុណ្ហភាព​មិន​ចុះ​ត្រជាក់​ជាង​ពេលនេះ​ទៀត​ទេ​។ ព្យុះ​នេះ​បានធ្វើ​ឲ្យ​ផ្ទៃមេឃ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​​មិន​ស្រឡះ គ្មាន​កម្តៅថ្ងៃ និង​មាន​ភ្លៀង​ធ្លាក់​តិចតួច​​ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ​៕

Related Articles

Back to top button
Close
Close