យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ធ្លុះ​ភ្លៅ​ម្ខាង​

ភ្នំពេញ ​ ៖ ​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​៥ ​ខែមករា បុរស​ម្នាក់​ជា​និស្សិត​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ឲ្យ​រង​ របួស​ធ្លុះ​ភ្លៅ​ម្ខាង​ នៅ​ចំណុច​មុខ​ក្លិប​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ​«​វើ​ល​ដ៏​ដា​នស៍​»​មាន ​ទីតាំង​ជាប់​ផ្លូវ​លេខ​២៧១ ភូមិ​អូ​បែកក្អម ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ។

ជនរងគ្រោះ ​ខាងលើ​ឈ្មោះ សៅ ប៊ុន​ថេ​ន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​និស្សិត​ផ្នែក​សំណង់​ស៊ីវិល​ឆ្នាំ​ទី​១ ស្នាក់នៅ​កុដិ​លេខ​១ វត្ត​នាគ​វ័​ន្ត និង​មាន​ទីលំនៅ​ក្នុងស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ​បាន​រង​របួស​ធ្លុះ​ភ្លៅ​ខាងឆ្វេង

សាក្សី នៅ​កន្លែងកើតហេតុ និង ជន​ជាប់​ពាក់ព័ន្ធ​ចំនួន​៣​នាក់​ផ្សេងទៀត​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ មូលដ្ឋាន​ថា ​​មុន​ពេល​កើតហេតុ ភាគី​ខាង​ឈ្មោះ សៅ ប៊ុន​ថេ​ន មាន​គ្នា​៧​នាក់ មក​ផឹកស៊ី​រាំរែក​ក្នុង​ក្លិប ហើយ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​៦​នាក់ មាន​ស្រី​មាន​ប្រុស ហើយ​ខណៈ​ពេល​កំពុង​ឡើង​រាំ​នោះ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ឈាង សុខ​ពេជ្រ ក៏បាន​មើល​មុខ​ឈ្មោះ សៅ ប៊ុន​ថេ​ន ក៏ត្រូវ​ឈ្មោះ សៅ ប៊ុន​ថេ​ន​ខឹង​មក​បបួល​ចេញ​ក្រៅ​ក្លិប​ដើម្បី​វាយតប់​គ្នា​មួយ​ទល់​មួយ។ នៅបេល​ជាមួយគ្នា​នោះ​ដែរ ថ​ឈ្មោះ កន ម៉ិ អាយុ​២៤​ឆ្នាំ ដែល​រួម​តុ​ជាមួយ​ក៏បាន​ចេញ​មក​ឃាត់​មិន​ឲ្យ​វាយតប់​គ្នា ហើយ​ខណៈនោះ​ក៏មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រែ​ពាក់​ស្លាក​លេខ ខ​.​ម មក​ឈប់​ក្បែរ រួច​ចុះមក​ហាមឃាត់​ពួកគេ​កុំ​ឲ្យ​ឈ្លោះ​គ្នា ប៉ុន្តែ​ឈ្មោះ សៅ ប៊ុន​ថេ​ន ស្ដីបន្ទោស​កុំ​ឲ្យ​លូកដៃ​រឿង​ផ្ទាល់ខ្លួន​របស់​គេ​ រំពេច ​នោះ​បុរស​ដែល​ជិះ​ម៉ូតូ​មក​ឃាត់​ក៏បាន​ដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​ចំ​ ភ្លៅ​ឈ្មោះ សៅ ប៊ុន​ថេ​ន រួច​ក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្ដង។

ក្រោយពេល ​កើតហេតុ​​ប៉ូលិស​ក៏បាន​បញ្ជូន​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ​ព្រះកុសុមៈ ហើយ​បាន​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ជន​ដៃដល់​ដែល​ប្រើ​កាំភ្លើង​បាញ់​គេ​ ឲ្យ​រង​របួស​នោះ៕

Related Articles

Back to top button
Close
Close