បត់​រថ​យន្ត​អត់​ស៊ីញ៉ូ​កៀរ​ម៉ូតូ​ ដួល​រង​របួស​ធ្ងន់​ ២​នាក់​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង ៩និង ៤០នាទីយប់ថ្ងៃទី៣ មករា បុរស​ ២​នាក់ ជិះ​ម៉ូតូ​ពី​ក្រោយ​រថយន្ត​ដី​ហុយ​ខ្លាំង​ពេក ជិះ​វ៉ា​រថយន្ត​ទៅ​ទនឹ្ទម​រថយន្ត​បត់​ឆ្វេង​អត់​ស៊ីញ៉ូ បណ្តាល​ឲ្យ​រថយន្ត​កៀរ​ដួល​រង​របួស​ធ្ងន់​ទាំង ២នាក់ ស្ថិត​តាមមហាវិថីព្រះមុនីរ៉េត កែង​ផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត​ម៉ាក FUSO ពណ៌បៃតងឆ្នូតស បើក​តាមមហាវិថីព្រះមុនីរ៉េត ពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ជិះគ្នា២នាក់ ខណៈមកដល់ចំណុចផ្លូវកែង រថយន្តបត់ឆ្វេងអត់ស៊ីញ៉ូ ចំណែក​ម៉ូតូជិះពីក្រោយរថយន្តហុយខ្លាំងពេក បានជិះវ៉ារថយន្តទៅទន្ទឹមនឹង​រថយន្ត ស្រាប់តែរថយន្ត​បត់​ឆ្វេង​ ធ្វើឲ្យកៀរដួលរងរបួស ធ្ងន់ទាំង២នាក់ ។

ជនរងគ្រោះរបួសធ្ងន់ ២នាក់ មានឈ្មោះ វៃ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ និងម្នាក់ទៀតឈ្មោះ វី ភេទប្រុស អាយុ ២៨ឆ្នាំ ជាកម្មករលីសែង ស្នាក់​នៅ​​ផ្ទះ​ជួល​នៅ​ម្តុំចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រោយពេលកើតហេតុ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅ រក្សាទុកនៅខណ្ឌ​មាន​ជ័យ ​​៕

Related Articles

Back to top button
Close
Close