អូស្រ្តាលីរងការគំរាមកំហែងពីធាតុអាកាសក្ដៅខ្លាំង
នៅប្រទេសអូស្រ្តាលី ក្រុមអ្នកពន្លត់អគ្គិភ័យ ត្រៀមលក្ខណៈអស់ពីសមត្ថ ភាព នៅក្នុងភូមិភាគជាច្រើននៃប្រទេស ដោយសារនៅថ្ងៃនេះនិងថ្ងៃបន្តបន្ទាប់ ធាតុអាកាសមានកម្ដៅខ្លាំងខុសពីធម្មតានៅក្នុងរដ្ឋមួយចំនួន ដែលអាចបង្កនូវស្ថានភាពគ្រោះថ្នាក់។
នៅរដ្ឋអូស្រ្តាលីខាងត្បូង សីតុណ្ហភាព នឹងមានកម្ដៅលើសពី៤០អង្សាសេ ដោយមានការរំពឹងទុកថាក្រុង Adelaide របស់រដ្ឋនេះ អាចមានកម្ដៅអតិបរមា ៤៤សង្សាសេ។
សម្រាប់រដ្ឋ Victoria ច្បាប់មិនឲ្យដុតភ្លើង កំពុងតែដាក់អនុវត្តសម្រាប់ថៃ្ងនេះ។ មានការរំពឹងថានៅក្នុងរយៈពេល៦ថ្ងៃខាងមុខទៀតនេះ សីតុណ្ហភាពក្នុងរដ្ឋនេះនឹងឡើងខ្ពស់បំផុតបន្ទាប់ពីព្រឹត្តិការណ៍ ឆេះព្រៃឆ្នាំ២០០៩ ដែលមានមនុស្សជាង២០០នាក់ស្លាប់នោះ។
នៅរដ្ឋ Tasmania ក្រុមពន្លត់អគ្គិភ័យក៏កំពុងតែត្រៀមលក្ខណៈដែរ។ ជាមួយ គ្នានេះក្រុមពន្លត់អគ្គិភ័យកំពុងតែប្រឹងប្រែងគ្រប់គ្រងភ្លើង ឆេះព្រៃមួយចំនួនដែលបានកើតឡើងតាំងពីថ្ងៃម្សិលមិញដោយមានធាតុ អាកាសក្ដៅនិងខ្យល់ខ្លាំង។
ចំណែកឯដែនដី រដ្ឋធានីអូស្រ្តាលី ហៅកាត់ថា ACT ក៏កំពុងរងការគំរាមកំហែងពីគ្រោះអគ្គិភ័យ ដោយមានការរំពឹងថានឹងមានកម្ដៅជិត៤០សង្សាសេ៕ (Radio Australia)