ជួល​សនិ្ត​សុខ​មក​យាម​ បែរ​ជា​​ហៅ​បក្ខ​ពួក​មក​ប្លន់​

ភ្នំពេញ៖ កាល​ពី​វេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី៣ ខែមករា ​សន្តិសុខម្នាក់ រួមជាមួយ​បក្ខ​ ពួក៣នាក់ទៀត បានចាប់ចង និងវាយខ្នោះដៃបុរសជាប្តី រួចឱ្យប្តីប្រពន្ធដោះ គ្រឿង អលង្ការ និងប្រមូល លុយរួមទាំងទូរស័ព្ទដៃអស់ហើយ ទើបពួកគេនាំគ្នារត់គេចខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងក្រុមហ៊ុនអារ៉ាហ្កន វើលដ៏៥៤ខូអិលធីឌី ស្ថិតនៅ​ តាមបណ្តោយផ្លូវ ២៧១ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះគា ទ្រី អាយុ២៩ឆ្នាំជាប្តី ជនជាតិខ្មែរ ត្រូវបានរងរបួសដៃស្តាំដោយត្រូវ គេចាក់និង របួសជាំពេញ ខ្លួន ហើយឈ្មោះសុខ កញ្ញា អាយុ៣៤ឆ្នាំ ជនជាតិថៃជាប្រពន្ធ និងជាអ្នកគ្រប់គ្រង ក្រុមហ៊ុនខាងលើមិនត្រូវរបួសនោះទេ។

ក្រោយពេលកើតហេតុ​ជនរងគ្រោះបាន​ទូរស័ព្ទឱ្យសម្ថកិច្ច​ជួយអន្តរាគមន៍ ។ ទោះបែបណាក្រុមចោរ បាន ដោះអាវសន្តិសុខម៉ាកយីហោ M P S ដំបង និងខ្សែក្រវាត់ទុកនៅកន្លែងគិតលុយ របស់ក្រុមហ៊ុន ថែមទៀតផង ។ បើតាមជនរងគ្រោះ ប្រាប់នគរបាលឱ្យដឹងនោះ សន្តិសុខជាចោរប្លន់ ខាងលើនេះ ទើបតែមកយាមនៅក្រុមហ៊ុននេះបានចំនួន២ថ្ងៃប៉ុណ្ណោះ ក៏រៀបចំគម្រោងប្លន់ អ្នកគ្រប់គ្រងក្រុមហ៊ុននេះតែម្តង ៕

ជនរងគ្រោះ ពាក់អាវយឺតសដៃខ្លី ដែល​ត្រូវ​ក្រុម​ចោរ​ចាប់​ដាក់​ខ្នោះ (​រូប​ dap) ។ ត្រូវនគរបាលជួយដោះចេញ
ជនរងគ្រោះ ពាក់អាវយឺតសដៃខ្លី ដែល​ត្រូវ​ក្រុម​ចោរ​ចាប់​ដាក់​ខ្នោះ (​រូប​ dap) ។ ​

Related Articles

Back to top button
Close
Close