អ្នកជំងឺ​នៅ​ឥណ្ឌា​ត្រូវ​ពេទ្យ​យក​ទៅ​ធ្វើ​ពិសោធន៍​វេជ្ជសាស្ត្រ​

នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​ ​តុលា​ការ​កំពូល​​ឥណ្ឌា បាន​​​​​​ចេញ​យោបល់​​​ថា ការ​ដែល​យក​ អ្នក​ជំងឺ​ ​​​​ទៅ​ធ្វើ​​​​​​ពិសោធន៍​វេជ្ជសាស្ត្រ​​មិន​ត្រឹម​ត្រូវ​​តាម​​​បទ​បញ្ជា​ នឹង​បង្ក​ជា​មហន្តរាយ​ដល់​មនុស្ស​លោក​ ហើយ​ ​​បាន​​​​ដាក់​បញ្ជា​អោយ​ក្រសួង​សុខាភិបាល​ ត្រួត​ពិនិត្យ​ឡើង​វិញ​​ នូវ​រាល់​សំណើ​​ថ្មីៗ​​របស់​​ក្រុម​ហ៊ុន​ផលិត​​ឧសថ​ នៅ​ក្នុង​ប្រទេស ។​​​​​​​តុលាការ​​​​ឥណ្ឌា​បាន​លើក​យោបល់​នេះឡើង​នៅ​ក្នុង​សវនាកា​ ពិនិត្យ​លើ​បណ្តឹង ​​​មួយ​ចោទថា​​មាន​មន្ទី​ព្យាបាល​​​ជា​ច្រើន​យក​អ្នក​ជំងឺ​ទៅ​ពិសោធន៍​ដោយ​គ្មាន ​ការ​យល់​ព្រម​ពី​​សាម៉ី​ខ្លួន​ បណ្តាល​អោយ​មាន​​បញ្ហា និង​មាន​អ្នក​ជំងឺ​ស្លាប់​ច្រើន​នាក់។ យោង​តាម​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​ជា​ច្រើន​ ឥណ្ឌា​ជា​ប្រទេសទាក់ ទាញ​​មួយ សំរាប់​​គ្រប់​ជាតិ​សាសន៍​ដែល​​មាន​បំណង​ ធ្វើ​ការ​ពិសោធន៍​​ព្យាបាល​រោគ​ ដោយ​សារ​តែ​ ការ​ចាយ​វាយ​​មាន​តំលៃ​ថោក​ ជាង​នៅ​បច្ចិម​ប្រទេស។

“​ការ​ដែល​យក​អ្នក​ជំងឺ​ ​​​​ទៅ​ធ្វើ​​​​​​ពិសោធន៍​វេជ្ជសាស្ត្រ តំរូវ​អោយ​​មាន​ការ​យល់​ព្រម​ពី​ច្បាប់ និង​ក្រម​សីលធម៌​ជាមុន​​សិន។ រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​ឥណ្ឌា​ មិន​ទាន់​បាន​ធ្វើ​អ្វី​​​ធុំដុំ​ទាក់ទង​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ “​ នេះ​ជា​សំដី​របស់​ចៅ​ក្រម​តុលាការ​កំពូល​ឥណ្ឌា​ លោក​​ ឡូដដា ​ នៅ​ក្នុង​សវនាកា​ ពិនិត្យ​លើ​បណ្តឹង​​​មួយ​​ ដែល​ ចោទថា​​ មាន​មន្ទី​ព្យាបាល​​​ជា​ច្រើន​ យក​អ្នក​ជំងឺ​ទៅ​ពិសោធន៍​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​​សាម៉ី​ខ្លួន​ ធ្វើ​​អោយ​​មាន​អ្នក​ជំងឺ​ស្លាប់​ច្រើន​នាក់។​

យោង​តាម​ការ​តវ៉ា​​​ប្តឹង​​របស់​ក្រុម​គ្រូ​ពេទ្យ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ អ្នក​ជំងឺ​ជាច្រើន​ ដែល​​មក​ទទួល​ការ​ព្យាបាល​នៅ​ Madhya Pradesh ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​ បាន​រង​គ្រោះ​ក្លាយ​ជា​ចំណី​នៃ​ការ​ពិសោធន៍​ អោយ​ប្រើប្រាស់​​ថ្នាំ​ពេទ្យ​​។
​ក្នុង​របាយការណ៍​បណ្តឹង​ មាន​អ្នក​ជំងឺ​​ជាង​ ២០០​ករណី​ ​រង​គ្រោះ​ដោយ​គ្រូពេទ្យ​​មិន​បាន​​​សុំ​​​ពិសោធន៍​អ្វី​ទាំង​អស់មុន​ការ​ ព្យាបាល។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​មាន​ការ​តវ៉ា​​​ប្តឹង​ផ្តល់ទាក់ទង​ឪសថសាស្ត្រ​​ នៅ​ឥណ្ឌា​។
កាល​ពីដើម​​ឆ្នាំ​ ២០១២ យោង​តាម​ការ​ស៊ើប​អង្កេត​របស់​សភា អ្នក​ទទួល​ខុសត្រូវ​ក្នុង​អង្គការ​ទទួល​បន្ទុក​ក្បួន​ច្បាប់​​ឪសថសាស្ត្រ ជា​ច្រើន​នាក់​បាន​​រំលោភ​បំពាន​លើ​បទបញ្ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាក់ទង​របៀបរៀបរយ​​​​។​ថ្នាំ​មួយ​ចំនួន​ត្រូវ​បានអង្គការ ទទួលបន្ទុក​ ក្បួន​ច្បាប់​​ឪសថសាស្ត្រ ​អនុញ្ញាត​​អោយ​ដាក់​ប្រើ ដោយ​មិន​បាន​ឆ្លង​កាត់ការ​​សិក្សា​ពិសោធន៍​ជាមុន​សិន ក្នុង​នោះ​ក៏​មាន​ថ្នាំដែល​ប្រទេសខ្លះ ​​បាន​ហាម ឃាត់ ​ផង​ដែរ។ ​

ឆ្នាំ​២០១២ កន្លង​មក តុលាការ​បាន​កាត់ទោស​ គ្រូពេទ្យ​១២នាក់ អោយ​បង់​ថ្លៃ​​សំណង​ត្រឹម​តែ​ ៧២​អឺរ៉ូ​ ប៉ុណ្ណោះ ក្នុង​សំណុំ​រឿង​​​​​​យក​កុមារ​ឥណ្ឌា​ និង​អ្នក​ជំងឺ​​​​​មួយ​ចំនួនធ្វើ​ពិសោធន៍​​វេជ្ជសាស្ត្រ​​ដោយ​លាក់​លាម៕​

ដោយ ព្រំសឿនសូលីណា (RFI)

Related Articles

Back to top button
Close
Close