អ្នកភូមិបុរីកីឡាព្រមាន​ចូលទៅនៅអគារសង់​​ថ្មីបើនៅតែពុំមាន​ដំណោះស្រាយ

នៅ​ថ្ងៃ​ទី​១៦  ​កុម្ភៈ ២០១២ អ្នក​ភូមិ​បុរី​កីឡា​ជាង ១០០​គ្រួសារ​ដែល​​កំពុង​រស់​នៅ​ក្រោម​អគារ​ទី​៧ ក្នុង​ប្លុក​បុរី​កីឡាបាន​ប្រកាស​ថា ពួកគេ​នឹង​ចូល​ទៅ​រស់​ក្នុង​អគារ​សង់​ថ្មី​ចំនួន២ របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ប្រសិន​បើ​ក្រុម​ហ៊ុន​នៅ​តែ​​មិន​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​​​សន្និសីទ​សារព័ត៌​មាន​របស់​ប្លុក​បុរី​កីឡា នៅ​ខាង​មុខ​អគារ​ទី៨ ខណ្ឌ​៧មករា។ ហើយអ្នក​ភូមិ​បុរី​កី​ឡា​បាន​បន្ត​ថា ​ក្នុង​រយៈ​ពេល ៧​ថ្ងៃ​ពួក​គេ​​ទាំង​ជាង ​១០០​គ្រួសារ នឹង​ចូ​ល​ទៅ​រស់​នៅ​អគារ​សង់​ថ្មី​ចំនួន​ពីររបស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​សាង​សង់​រួច​។

អ្នកស្រី កែវ សាកល ដែល​ជា​ចៅ​សង្កាត់​វាលវង់បាន​និយាយ​​​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ​​កុម្ភៈ ថា អ្នក​​​​​​ស្រី​ចង់​អោយ​អ្នក​ភូមិ និង​ភាគី​ក្រុម​ហ៊ុន​ពិភាក្សា​គ្នា ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ដោយ​សន្តិវិធី៕

Related Articles

Back to top button
Close
Close