បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​នៅ​បង់ក្លាដេស្ហ​មានការ​ប៉ះទង្គិច​ជា​មួយ​នឹង​ប៉ូលិស

បាតុករ​​ប្រឆាំង​រដ្ឋាភិបាលនៅ​បង់ក្លាដេស្ហ​មានការ​ប៉ះទង្គិច​ជាមួយនឹង​ប៉ូលិស​នៅក្នុង​រដ្ឋ​ធានី​ដាកា។

មានការជឿជាក់ថា សកម្មជន​ប្រមាណជា​២០០នាក់​មកពី​បក្ស​ ​ Jamaat e Islami បាន​ធ្វើបាតុកម្ម​​នៅក្នុងតំបន់​ Rampura ដែលឋិតនៅ​ក្នុង​ក្រុង។

អំពើ ​ហិង្សា​បានផ្ទុះឡើង​នៅពេល​ដែល​ប៉ូលិសបានព្យាយាម​បំបែក​ហ្វូង​បាតុកម្ម​ ដោយការប្រើ​ឧស័្មន​បង្ហៀរ​ទឹកភ្នែក, គ្រាប់​កាំភ្លើងជ័រ និងរថពាសដែក។

ចំណែក​បាតុករវិញ​បានធ្វើការ​តបតទៅវិញ ដោយការ​ចោល​ដុំ​ថ្ម​ទៅលើ​ប៉ូលិស។

មានការចាប់​ខ្លួន​​មនុស្ស​​យ៉ាង​​តិច ៥នាក់៕ (Radio Australia)

Related Articles

Back to top button
Close
Close