អង្គការ​សហ​ប្រជា​ជាតិ​ស្នើ​ឲ្យ​យោធា​ភូមា​បញ្ឈប់​ការវាយ​ប្រហារ​លើ​កងបះបោ​រកាជីន

ប្រធាន​អង្គការ​សហ​ប្រជា​ជាតិ​បានស្នើ​សុំ​ឲ្យ ​យោធា​ភូមា​បញ្ឈប់​ការវាយ​ប្រហារ​តាម​អាកាស​​លើ​កងបះបោរ​ក្រុម​​កុលសម្ពន្ធ​ កាជីន​នៅភាគខាងជើង​​នៃ​ប្រទេស។

យោធា​និយាយ​ថា ​ខ្លួនបានវាយ​​ប្រហារតាមអាកាស​ដើម្បី​ដណ្ដើម​យកមកវិញ​នូវ​មូល ដ្ឋាន​ទាំងឡាយ​ របស់ខ្លួន ក្រោយពី​មានការ​វាយ​ប្រហារ​យ៉ាងខ្លាំង​ក្លា​ទៅលើ​អង្គការ​ឯករាជ្យ​កាជីន។

នៅក្នុង ​សេចក្តីថ្លែងការ​មួយ លោកបាន គីមូន ប្រធាន​អង្គការ​សហ​ប្រជា​ជាតិ​បាន​សុំឲ្យ​អាជ្ញាធរភូមា​​បញ្ឈប់​សកម្មភាព​ទាំងឡាយដែលអាច​នាំ​ឲ្យ​មហន្តរាយ​ ដល់​អាយុជីវិត​របស់​ជនស៊ីវិល​នៅក្នុង​តំបន់។

ទំនាស់បានមានការកើន​ឡើង​រវាង​កងយោធាភូមា​និង​កងបះបោរកាជីន ដែលធ្វើ​​ឲ្យមាន ការ​មិនទុកចិត្ត​កាន់តែខ្លាំង​អំពី​​ការធ្វើ​កំណែទម្រង់​ នាពេល​ថ្មីៗ​របស់​រដ្ឋាភិបាល​ភូមា ៕ (Radio Australia)

Related Articles

Back to top button
Close
Close