ក្រុមជនពាលមានបំណងចង់បររថយន្តកិនយុវនារីរងគ្រោះក្រោយការចាប់រំលោភ
សំណុំរឿងចាប់រំលោភនិស្សិតនារីឥណ្ឌាកាលពីពាក់កណ្តាលខែធ្នូមុនរហូតដល់ស្លាប់ខ្លួន បានវិវឌ្ឍន៍ទៅមុខ។ យោងតាមរបាយការណ៍ដ៏ធ្ងន់ធ្ងរមួយរបស់ប៉ូលិសដែលដកស្រង់ ដោយសារព័ត៌មានឥណ្ឌានៅថ្ងៃពុធទី២មករា២០១៣នេះបញ្ជាក់ ថា”ក្រុមជនពាលក្រោយពីការចាប់រំលោភយ៉ាងព្រៃផ្សៃមក បាន រុញច្រាននាងទម្លាក់ពីរថយន្ត មុននឹងប៉ុនប៉ងចង់បរ ឡានកិនសម្លាប់នាងទៀត។ ក៏ប៉ុន្តែ យុវជនសង្សារនារីរងគ្រោះដែលត្រូវក្រុមជនពាលវាយយ៉ាងដំណំ ដោយ ដំបងដែកនិងច្រានទម្លាក់ពីរថយន្តដែរនោះ បានជួយសង្គ្រោះនារីសង្សារឲ្យផុតពីគ្រោះថ្នាក់ឡានកិន ដែរ-នេះជាការអះអាងរបស់ប៉ូលិសឥណ្ឌានៅក្នុងរបាយការណ៍រ បស់ខ្លួនដែលមានកម្រាស់១០០០ទំព័រនិងដែលត្រូវដាក់ជូន តុលាការឥណ្ឌានៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
យោងតាមទិន្នានុប្បវត្តិនិងបណ្តាញទូរទស្សន៍ជាច្រើន បានបញ្ជាក់ឲ្យដឹងថា យុវនារីនិស្សិតពេទ្យដែលបានស្លាប់កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍ មុន ក្រោយពីត្រូវជនពាលចាប់រំលោភយ៉ាងកម្រោលនៅថ្ងៃទី១៦ធ្នូមុននៅ ទីក្រុងញូវដេលី បានខំាលើខ្លួនប្រាណពួកជនពាល៣នាក់ ដើម្បីប៉ុនប៉ងរត់គេចខ្លួន។ ស្នាមខាំ ស្នាមឈាម ទឹកកាមនិងសក់ រួមទាំងការរៀបរាប់ជាសាក្សីរបស់យុវជនសង្សារនារីរងគ្រោះ អាចនឹងត្រូវយកទៅប្រើធ្វើជាភស្តុតាងសំរាប់ប្រឆាំងលើជនជាប់ ចោទ-នេះបើតាមប្រភពនានារបស់ប៉ូលិស។
ជន៦នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ៥នាក់នឹងត្រូវតុលាការពិសេសមួយធ្វើការកាត់ទោសនៅថ្ងៃ ព្រហស្បតិ៍ទី៣មករាស្អែកពីបទបានឃាដកម្មនិងចាប់រំលោភ ផ្លូវភេទ។ ចំណែកជនសង្ស័យទី៦ ដែលមានអាយុ១៧ឆ្នាំមិនទាន់ពេញវ័យនឹងត្រូវបញ្ជូនទៅតុលាការ អនិតិជនកាត់ទោស។
យោងតាមកាសែតឥណ្ឌាឈ្មោះ The Indian Express” យុវនារី និងសង្សាររបស់នាង ត្រូវបានក្រុមជនពាលវាយទម្លាក់ពីរថយន្ត។ បន្ទាប់មកយុវជនសង្សា បានជួយលើកនាងជាបន្ទាន់ នៅពេលក្រឡេកឃើញរថយន្តក្រុងនោះបរថយក្រោយ ដើម្បីប៉ុនប៉ងកិន សម្លាប់នារីរងគ្រោះ។
ចំណែកកាសែតមួយទៀតឈ្មោះThe Times of India បានពន្យល់ប្រាប់ថា “ភស្តុតាងដ៏សំខាន់មួយទៀតដែលប៉ូលិសនឹងដាក់ជូនដល់តុលាការដែរគឺ ផ្តោតទៅលើការកំទេចបំផ្លាញភស្តុតាងនានាដោយអ្នកបើកបររថយន្តដែល បានចូលរួមក្នុងការចាប់រំលោភដែរ។អ្នកបើករថយន្តនេះ បានប៉ុនប៉ងដុសលាងសំអាតរថ យន្ត របស់ខ្លួននិងបានដុតសម្លៀកបំពាក់ នារីរងគ្រោះចោល។
ប្រឈមនឹងអំពើហិង្សាដ៏គម្រោលយ៉ាងថោកទាបធ្វើទៅលើយុវនារីពេទ្យ ដែលបានធ្វើឲ្យឥណ្ឌាទាំងមូលស្លុតរន្ធត់ចិត្តប្រកបដោយកំហឹងឥត ឧបមានិងបាតុ កម្មថ្កោលទោសពីសំណាក់ជាតិនិងអន្តរជាតិមក លោកនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh បានសន្យាថានឹងដាក់ទោសតាមផ្លូវច្បាប់ដល់ជនឧក្រិដ្ឋ។
ម្យ៉ាងទៀតវិធានការនានាប្រឆាំងនឹងការរំលោភភេទនេះដែលជូនដំណឹង ដោយ រដ្ឋាភិបាលឥណ្ឌា បានចូលជាធរមាននៅថ្ងៃអង្គារម្សិលមិញ។ លេខទូរស័ព្ទបន្ទាន់មួយត្រូវបានចាត់ចែងឡើងសំរាប់បណ្តានារី រងគ្រោះដោយអំពើហិង្សផ្លូវភេទ។ ស្របគ្នានេះ រដ្ឋាភិបាលឥណ្ឌា បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ឲ្យបញ្ជូនសាររបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងទល់នឹងអម្រែកសង្គម នេះ៕ដោយ នុយ ប៊ែរណាដែត (RFI)