សភា​អាមេរិក​អនុម័ត​​ច្បាប់​បញ្ចៀស​​វិបត្តិ​ថវិកា​

ប្រធានាធិតីអូបាម៉ា​ បាន​សំរេច​​ភារកិច្ចខ្លួន​​​ទាន់​​ពេល​វេលា​ ដើម្បី​បញ្ចៀសសហ រដ្ឋ​អាមេរិក​ អោយ​រួចពី​​​វិបត្តិ​ថវិកា។ បន្ទាប់​ពី​​​​​ព្រឹទ្ធិ​សភា​​ បាន​ធ្វើ​ការ​អនុម័ត​​នូវ ​​ច្បាប់​បញ្ចៀស​​​​​វិបត្តិ​​ថវិកា ​ កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិល​មិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ សភា​អាមេរិក ដែល​មាន​សមាជិក​ភាគ​ច្រើន​មក​ពី​គណបក្ស​​សាធារណរដ្ឋ បាន​​​​​បន្ត​​ខ្លួន ​ចូល​អនុម័ត​កិច្ចច្បាប់​នេះ​ ជាមួយ​នឹង​សម្លេង​ឆ្នោត​យល់​ស្រប​ ២៥៧​ សម្លេង​​។​ ​យោង​តាម​ច្បាប់​ថ្មី​នេះ​ ​ ប្រជាជន​អាមេរិកាំង​ ៩៨​ភាគរយ​ នឹង​ចៀស​ផុត​ពី​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​ខ្លួន​​​ ប៉ុន្តែ​ ពួក​​​អ្នក​មាន​អាមេរិក​ ដែល​​មាន​ប្រាក់​​ចំណូល​ប្រចាំ​ឆ្នាំ​​​​លើស​ពី​ ៤៥០ ០០០​ដុល្លារ នឹង​ត្រូវ​បង់​ពន្ធ​បន្ថែម​​ជិត​ ៤០​​ ភាគរយ ដែលជា​ធម្មតា​ គេបង់​តែ​ ៣៥​ភាគរយ​ប៉ុណ្ណោះ។​ ​ ដោយ​ឡែក​ បញ្ហា​ឧនភាព​ថវិកាអាមេរិក​​ ពិសេស​​បញ្ហា​ទាក់ទង​នឹង​ ការ​កាត់​បន្ថយ​​ចំណាយ​សាធារណៈ នឹង​ត្រូវ​លើក​យក​ទៅពិភាក្សា​នៅ​​ខែ​​ក្រោយ។

នៅ​ដើម​ឆ្នាំ​២០១៣​ នេះ​​ ប្រជាជន​អាមេរិក​ អាច​ដក​ដង្ហើម​បាន​ស្រួល​បន្តិច​​​​វិញ​ហើយ នៅពេល​​ដែល​​​​សភា​អាមេរិក​ បាន​អនុម័ត​ច្បាប់​​​បញ្ចៀស​វិបត្តិ​ថវិកា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​​​​​​​ ច្បាប់​នេះ ជួយ​អោយ​ប្រជាជន​អាមេរិក​ ៩៨​ភាគរយ និង​ សហគ្រាស​តូចៗ ៩៧​ភាគរយ ចៀស​ផុត​ពី​ការ​បង់​ពន្ធ​​បន្ថែម​លើ​ប្រាក់​ចំណូល។ ហើយ​​ប្រជាជន​អាមេរិកាំង​ពីរ​លាន​នាក់​ ដែល​គ្មាន​ការងារ​ធ្វើ​​​ជា​យូរ​ឆ្នាំ​មកហើយ​នោះ អាច​បន្ត​ទទួល​ប្រាក់​សំណង​ ពី​រដ្ឋាភិបាល។

គណបក្ស​​សាធារណរដ្ឋ​​ទទួល​ជោគជ័យ​ ដោយ​​​ការ​ស្នើ​អោយ​យក​ពន្ធ​បន្ថែម​​ ពី​ពួក​អ្នក​មាន​នឹង​​ត្រូវ​អនុវត្ត។ ពួក​​​អ្នក​មាន​អាមេរិក​ ដែល​​មាន​ប្រាក់​​ចំណូល​ប្រចាំ​ឆ្នាំ​​​​លើស​ពី​ ៤៥០ ០០០​ដុល្លារ នឹង​ត្រូវ​បង់​ពន្ធ​បន្ថែម​​ ៣៩, ៥ ភាគរយ ដែលជា​ធម្ម តា​ គេបង់​ត្រឹម​តែ​ ៣៥​ភាគរយ​ប៉ុណ្ណោះ។ ទោះ​យ៉ាងណា សមាជិក​មួយ​ចំនួន​ក្នុង​ មាន​ការ​ខក​ចិត្ត​លើ​​​សេចក្តី​សំរេច​ចិត្ត​របស់ប្រធានាធិបតី​អាមេរិក ដែល​មិន​ព្រម​​អនុវត្ត​អត្រាពន្ធនេះ​ លើ​​ពួក​អ្នក​មាន​​​ ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​​លើស​ពី​ ២៥០ ០០០​ ដុល្លារ ដូច​កាល​ដែល​ខ្លួន​បាន​សន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី។

លើ​ស​ពី​នេះ សមាជិក​គណបក្ស​កាន់អំណាច​នៅ​សភា​ ​​ដែល​សុខ​ចិត្ត​បោះ​ឆ្នោត​អនុម័ត​ច្បាប់​នេះ​ មិន​បាន​​ពេញ​ចិត្ត​​​នឹង​​ច្បាប់​នេះ​ទេ​​ ព្រោះ​​យល់​​ថា​ ច្បាប់​នេះ​នឹង​ធ្វើ​អោយ​​​ មាន​ពន្ធ​កើន​ឡើង ​​​លើស​ពី​ ៦០០ ០០០លានដុល្លារ លើ​​រយៈ​ពេល ​​១០ ឆ្នាំ ហើយ​ក៏​មិន​ប្រាកដ​ថា ការ​​កាត់​បន្ថយ​ចំណាយ​សាធារណៈ​ អាច​ប្រព្រិត្ត​ទៅ​បាន ជា​​ឋិតឋេរ​​ដែរ។

ទោះ​យ៉ាង​ណា ​សំរាប់​ប្រធានាធិបតី​ អូបាម៉ា​ ច្បាប់​​​​​បញ្ចៀស​វិបត្តិ​ថវិកា​នេះ​ គឺ​ជា​​ជំហាន​​​​ឆ្ពោះ​ទៅ​​រក​សារពើ​ពន្ធ​មួយ ដែល​ប្រកប​ដោយ​យុត្តិធម៌៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close