ទេសចរអង់គ្លេសម្នាក់ស្លាប់នៅថៃដោយត្រូវគ្រាប់កាំភ្លើង
មានរបាយការណ៍ថា ភ្ញៀវទេសចរអង់គ្លេសម្នាក់ត្រូវគេបាញ់ស្លាប់នៅឆ្នេរសមុទ្ទដ៏ល្បី មួយនៅប្រទេសថៃនៅពេលលោកកំពុងតែជប់លៀងកម្សាន្ដសប្បាយក្រោម ពន្លឺព្រះចន្ទភ្លឺថ្លា ក្រោយពីក្រុមជនពាលថៃបានឈ្លោះគ្នា។
ប៉ូលិសនិយាយថា លោក Stephen Ashton អាយុ២២ឆ្នាំត្រូវបុរសថៃម្នាក់បាញ់សម្លាប់នៅឯកន្លែងលក់ស្រាមួយ នៅកោះ Phangan ប៉ែកខាងត្បូងប្រទេស។
ប៉ូលិសជឿជាក់ថា ខ្មាន់កាំភ្លើងនោះបានបាញ់តម្រង់ទៅលើក្រុមជនពាលដែលជាគូ បដិបក្ខដទៃទៀត ប៉ុន្ដែគ្រាប់កាំភ្លើងបានទៅត្រូវចំទេសចរអង់គ្លេសនេះទៅវិញ៕ (Radio Australia)