ប្រព័ន្ធ​ការពារ​អគ្គិភ័យ​នៃ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ជប៉ុន​មាន​ចំនុច​ខ្សោយ​ច្រើន​

នៅ​​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​អង្គារ​នេះ ស្ថាប័ន​រៀប​ចំ​សន្តិសុខ​​នុយ​​ក្លេអ៊ែរ បាន​​រាយ​ការណ៍​ថា​ បាន​រក​ឃើញ​នូវ​ ​ចំនុច​​ខ្សោយ​ច្រើន​​ ក្នុង​ប្រព័ន្ធ​​ការពារ​​អគ្គិភ័យ នៃ​​​​​​​ម៉ាស៊ីន​ប្រតិកម្ម​​នុយក្លេអ៊ែរ​។​ ​​​​​​​ម៉ាស៊ីន​ប្រតិកម្ម​​នុយក្លេអ៊ែរ​ មាន​ផ្ទុក​នូវ​ខ្សែ​កាប​​ ដែល​​អាច​ឆេះ​រោល​រាលបាន​ ហើយ​​​ ការ​តំលើង​ប្រើ​ម៉ាស៊ីន​​ប្រតិកម្ម​ទាំង​នេះ​ មាន​លក្ខណៈ​​ណែន​ណាន់​ហួស​កំរិត ដែល​ធ្វើ​អោយ​អគ្គិភ័យ​​អាច​កើត​ឡើង​បាន​គ្រប់​ពេល​វេលា។ បញ្ហា​ទាំងអស់​នេះ​ អាច​ធ្វើ​អោយ​​ ជប៉ុន​ លើក​ពេល​ដាក់​អោយ​ដំណើរ​ការ​ឡើង​វិញ​ ​នូវ​ម៉ាស៊ីន ប្រតិកម្ម​​នុយ​ក្លេអ៊ែរ ទៅ​ច្រើន​ឆ្នាំ​ក្រោយ​ទៀត។ ពីរ​ឆ្នាំ​ក្រោយ​​គ្រោះរំជួយ​ដី ​និង​រលក​យក្ខ​ស៊ូណាមី​ ​ នៅក្នុង​ប៉ែក​ឥសាន​​នៃ​ក្រុង​តូក្យូ ជប៉ុន​បាន​ព្យួរ​ចោល​នូវ​ការ​ប្រើប្រាស់ ​​ម៉ាស៊ីន​ប្រតិកម្ម​​នុយ​ក្លេអ៊ែរ ៤៨​គ្រឿង ក្នុង​ចំណោម​ម៉ាស៊ីន​សរុប​ ៥០​គ្រឿង ដើម្បី​សុវត្ថិភាពសន្តិសុខ​​ក្នុង​តំបន់។

យោង​តាម​កាសែត​ ប្រចាំ​ថ្ងៃ​ជប៉ុន​ ម៉ៃ​នី​ឈី ស្ថាប័ន​រៀប​ចំ​សន្តិសុខ​​នុយ​​ក្លេអ៊ែរ​ជប៉ុន និង​ក្រសួង​ស៊ើប​អង្កេត​លើ​បញ្ហា​​ ​ម៉ាស៊ីន​ប្រតិកម្ម​​នុយ​ក្លេអ៊ែរ នឹង​កោះ​ហៅ​​ក្រុមហ៊ុន​​ចរន្ត​អគ្គិសនី​នានា ដែល​ទទួល​បន្ទុក​លើ​​​ ម៉ាស៊ីន​ប្រតិកម្ម​​នុយ​ក្លេអ៊ែរ មក​ជជែក​សួរ​​អំពី​បញ្ហា​ ទាក់ទង​នឹង​​ប្រព័ន្ធ​​ការពារ​​អគ្គិភ័យ។ ហើយ​ ការ​ដាក់​អោយមាន​​ដំណើរ​ការ​ ម៉ាស៊ីនប្រតិកម្ម​​នុយ​ក្លេអ៊ែរ​ឡើង​វិញ​ នឹង​លើក​​ទៅ​ច្រើន​ឆ្នាំ​ក្រោយ​ទៀត។

រដ្ឋាភិបាល​​​ជប៉ុន​ថ្មី​​ ដែល​ចេញ​ពី​គណបក្ស​អភិរក្ស​និយម មាន​​គំនិត​គាំ​ទ្រ​វិស័យ​នុយ​ក្លេអ៊ែរ ​ជាង​រដ្ឋាភិបាល​ចាស់​ ដែល​ជា​រដ្ឋាភិបាល ឆ្វេង​និយម​និន្នាការ​កណ្តាល។ នាយករដ្ឋមន្ត្រី​​ជប៉ុន​ Shinzo Abe ប្រកាស​ថា​ នឹង​ផ្តល់​ភ្លើង​ខៀវ​ ដល់​​ការ​ដាក់​​​ដំណើរ​ការ​ ប្រើប្រាស់ ម៉ាស៊ីនប្រតិកម្ម​​នុយ​ក្លេអ៊ែរ​ឡើង​វិញ ប្រសិន​បើ​ ស្ថាប័ន​រៀប​ចំ​សន្តិសុខ​​នុយ​​ក្លេអ៊ែរ ​វាយ​តំលៃ​ថា​​ម៉ាស៊ីនប្រតិកម្ម​​នុយ​ក្លេអ៊ែរ អាច​​នឹង​ដំណើរការ​បាន​​។ លើស​ពី​នេះ លោក Shinzo Abe មាន​បំណង​ចង់​​​បង្កើត​នូវ​ ​​ម៉ាស៊ីនប្រតិកម្ម​​នុយ​ក្លេអ៊ែរ​ ថ្មី​ៗ​ ថែម​ទៀត។

ស្ថាប័ន​រៀប​ចំ​សន្តិសុខ​​នុយ​​ក្លេអ៊ែរ​ជប៉ុន មាន​មុខងារ​ប្រកាស​ អោយ​ដឹង​អំពី​សុវត្ថិភាព​ នៃ ការ​ដាក់​​​ដំណើរ​ការ​ ម៉ាស៊ីនប្រតិកម្ម​​នុយ​ក្លេអ៊ែរ​ឡើង​វិញ​ ព្រម​ទាំង​ផ្តល់​នូវ​ព័ត៌មាន​​ ទាក់ទង​នឹង​រង​គ្រោះថ្នាក់​រញ្ជួយ​​ដី នៅ​តំបន់​ ដែល​ជាប់​ទាក់ទង​នឹង​នុយ​ក្លេអ៊ែរ​​​។​
គ្រោះថ្នាក់​​នុយ​ក្លេអ៊ែរ ឈែរណូប៊ីល នៅ​ប្រទេស​អ៊ុយក្រែន​ នា​ឆ្នាំ​ ១៩៨៦ បាន​ធ្វើ​អោយ​ប្រជាជន​ មួយសែន​ប្រាំមួយ​ពាន់​នាក់​ ចាក​ចេញ​ពី​តំបន់​ ហើយ​តំបន់​​មួយ​ភាគ​​​​លែ​ង​មាន​មនុស្ស​រស់​នៅ​។ ការ​បោស​សំអាត​ ​រើរុះ​តំបន់ ត្រូវ​ចំណាយ​ពេល​​ប្រហែល​ជា​ជាង​ ៤០ឆ្នាំ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close