រថ​យន្ត​ដឹក​បន្លែ​ក្រឡាប់ ​ស្ត្រី​ម្នាក់​ធ្លាក់​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១ និង ២០ នាទី​រសៀល​ថ្ងៃទី ០២ ខែមករា ​ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​​​ខណៈ​ដែល​ស្ត្រី​រូប​នេះ​បាន​ជិះ​ពីលើ​រថយន្ត​ដឹក​ប​ន្ត ហើយ​ត្រូវ​រថយន្ត​ដឹក​បន្លែ​បើក​គេច​ជាមួយ​រថយន្ត​ដឹក​ប្រេងសាំង​ក្រឡាប់​ ផ្ងារជើង ​​បណ្ដាល​ឲ្យ​​ដួល​ធ្លាក់​ពីលើ​រថ​យន្ត​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ ភ្លាមៗ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ភូមិ​ក្បាល​ជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ ។

មុន​ពេល​កើតហេតុ​គេ​សង្កេត​រថយន្ត​ហ៊ី​យ៉ាន់​ដាយ មួយ​គ្រឿង ពណ៌​ខៀវ ១​តោន​កន្លះ ដឹក​បន្លែ​ពេញ​តែ​ម្តង និង​មាន​ស្ត្រី​វ័យ​ជាង ៤០ ឆ្នាំ​បាន​ជិះ​នៅ​លើ​បន្លែ​ក្នុង​រថយន្ត​នោះ ហើយ​​រថយន្ត​នេះ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ខណៈ​បើក​មកដល់​ចំណុច មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ កាល់​តិច មួយ​កន្លែង​ក្នុង​ភូមិ​ក្បាល​ជ្រោយ​សង្កាត់ ព្រែក ឯង ខណ្ឌ​មាន​ជ័យ ស្រាប់​តែ​មាន​រថយន្ត​ដឹក​ប្រេង សាំង មួយ​គ្រឿង​បាន​បើកបរ​បញ្ច្រាស​ទិស​គ្នា​ជាមួយ​រថយន្ត​ហ៊ីយ៉ាន​ដាយ ខណៈ​រថយន្ត​ហ៊ីយ៉ាន​ដាយ​បាន​ទាញ​ចង្កូត​គេច​ពី រថយន្ត​ដឹក​ប្រេងសាំង ក៏​បណ្ដាល​ឲ្យ​ផ្អៀង​ក្រឡាប់​ផ្ងារជើង។

ចំណែក​ស្ត្រី​ម្នាក់​ដែល​ជិះ​លើក​បន្លែ​ក្នុង​រថយន្ត​ខាងលើ​នេះ​បាន​ធ្លាក់​ រថយន្ត​បោក​ក្បាល​ទៅ​ថ្នល់​ស្លាប់​​។ ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​ដែល​ស្លាប់​បាត់​បង់ជីវិត ​នៅឡើយ​ទេ ព្រោះ​ដោយ​សារ​​គ្មាន​អ្នក​ស្គាល់ ។

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​នឹង​នគរ​បាល​ច​រា​ ចរ​ណ៍​ខណ្ឌ​មានជ័យ ធ្វើការ​វាស់វែង នាំ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

ដោយ៖ ហេង នាង​

1425_photo-4

1425_photo-3

1425_photo-2

Related Articles

Back to top button
Close
Close