នៅឆ្នាំ២០១២ មនុស្សជិតពីរពាន់នាក់សម្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ យោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស គឺបានកើតឡើងចំនួនជាងបួនពាន់ករណី ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់ម៉ឺននាក់។
ឧត្តមសេនីយ៍ទោ បានបន្តថា កាលពីឆ្នាំ២០១១កន្លងទៅបានកើតឡើយជាង៥ពាន់លើក ហើយឆ្នាំនេះ ជាង៤ពាន់លើក។ ហើយបើប្រៀបធៀបឆ្នាំមុន គឺអ្នកស្លាប់ប្រហាក់ប្រហែលគ្នា ថយតែចំនួន១នាក់តែប៉ុណ្ណោះ។ រីឯរបួសធ្ងន់បានថយចុះចំនួន១២ភាគរយ និងរបួសស្រាលថយចុះ១៩ភាគរយ។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ក្នុងយៈពេល មួយថ្ងៃនៃការឆ្លងឆ្នាំ២០១២មក២០១៣នេះ អ្នកស្លាប់ចំនួន៦នាក់ ហើយរបួសធ្ងន់ស្រាល់ចំនួន៩នាក់ ប៉ុន្តែតួលេខនេះបានកើនឡើងជាងឆ្នាំ២០១១ឆ្លងមក២០១២មានតែចំនួន៤ នាក់តែប៉ុណ្ណោះ ហើយអ្នករបួសចំនួន២២នាក់ ហើយករណីដែលបានកើតឡើងខ្លាំងជាងគេគឺនៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ក៏បានបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ភាគច្រើន គឺបណ្តាលមកពី ការបើកបរលឿនពេកមិនគោរពអាទិភាព មិនគោរពច្បាប់ និងបើកបរពេលស្រវឹង ហើយ និងធ្វេសប្រហែសជាដើម៕
ដោយ៖ ហេង នាង