ប្រទះឃើញសព បុរសម្នាក់អណ្តែតទឹកនៅក្បែរច្រាំងទន្លេបាសាក់
ភ្នំពេញ : ក្រុមកម្មករនៅលើ ទូកបូមខ្សាច់ ដែលស្ថិតនៅ ខាងក្រោយរោងចក្របារី រំដោះ បានប្រទះឃើញសព បុរសម្នាក់អណ្តែតទឹកនៅ ក្បែរច្រាំងទន្លេបាសាក់។ ករណីឃើញសពអណ្តែតទឹក នេះ ស្ថិតនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខាងក្រោយរោងចក្របារីរំដោះ។
បើតាមលោកមេប៉ុស្តិ៍ ចាក់អង្រែលើ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ មានករណីបុរសម្នាក់ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សថ្មី វេលាម៉ោង១១ និង៤៤នាទី ដោយមានបន្សល់ទុកនូវ អាវ១ ស្បែកជើង១គូ បារី១កញ្ចប់ និងដែកកេះមួយ ព្រមទាំងមួកស្លឹកមួយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យ វិច័យ និងអំពាវនាវដល់បង ប្អូនណាដែលបាត់សមាជិក គ្រួសារ សូមមកពិនិត្យមើល សពដែលតម្កល់ទុកនៅវត្ត ចាក់អង្រែ៕
ដោយ៖ ហេង នាង