ឃាត់​ខ្លួន​បុរស​ម្នាក់​​​ប្រើ​ល្បិច​ក្លែងឯ​ក​សារ​ឆរ​បោក​លុយ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ បុរស​ម្នាក់​ត្រូវបាន​ជនរងគ្រោះ​ចាប់ ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ទួល​ សង្កែ បន្ទាប់ពី​រូបគេ​បាន​ប្រើ​ល្បិច​ក្លែងបន្លំ​ឯកសារ ឆបោក​យក​ប្រាក់​ ចំនួន​១០៥០​ដុ​លា្ល​រ​រួចមក​ ខណៈ​ពេល​រូបគេ​កំពុង​ជិះ​ម៉ូតូឌុប​នៅតាម​ផ្លូវ​ព្រះមុនី​ វង្ស ត្រង់ចំណុច​មុខ​ពេទ្យ​កាល់​ម៉ែត្រ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ឈ្មោះ ជា សំអុល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​​​ឫស្សី​កែវ ខណ្ឌ​​ឫស្សី​កែវ​។ ប្រភព​ពត៌​មាន​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាង​លើនេះ បាន​លួច​បន្លំ​ធ្វើ​ឯក​សារ រត់ការ​កាន់កាប់​ដីធ្លី នៅ​ក្នុង​សង្កាត់​ស្វាយ​ប៉ាត ឲ្យ​ជនរងគ្រោះ ចំនួន​២​នាក់ មានឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជាង និង​ឈ្មោះ គឹម សម្បត្តិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លូ សង្កាត់​ស្វាយ​ប៉ាត ខណ្ឌ​ឬ​ស្សី​កែវ​។​

បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត ៕

ដោយ៖ ហេ ង នាង​

1389_ok

Related Articles

Back to top button
Close
Close