បុរស ៥​នាក់ ស្រ​វឹង​ស្រា​ទៅ​ទាត់​ធាក់​ទ្វារ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​

ភ្នំពេញ ៖ កាល​ពី​វេលាម៉ោង ១១ និង៣០នាទី​យប់ថ្ងៃ​ទី​២៧ ធ្នូ បុរស​ ៥​នាក់ សុទ្ធ​តែ​ស្រវឹង​ស្រា ដើរ​ទេ្រត​ទ្រោត ​ទៅ​​គាស់​ទ្វារ​ផ្ទះ​របស់​ប្រជាពល​រដ្ឋ​ទាំង​យប់ មិន​ព្រម​បើក​ទ្វារឲ្យ​បាន​ទាត់​ធាក់​ទ្វារ​ផ្ទះ​គេ ហើយ​ស្រែក​គំរាម​រក​បាញ់​ទៀត ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​ខ្លួន​ភ្លាមៗ​ តែ​ម្តង ស្ថិត​នៅចំណុចភូមិត្រពាំងឈូក ទល់មុខមន្ទីរពេទ្យព្រះកុសុមៈ ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ បុរស៥នាក់ សុទ្ធតែ​ ស្រវឹង​ស្រា បាន​ចូលទៅក្នុងភូមិត្រពាំងឈូក ហើយ​បានគាស់ផ្ទះប្រជាពលរដ្ឋ​ឲ្យបើក តែ​ម្ចាស់​ផ្ទះមិនព្រមបើក​ទ្វារឲ្យ ស្រាប់​តែបុរសទាំង៥ នាក់នោះ បានទាត់​ធាក់ទ្វារ ហើយស្រែក​ គំរាមរក​បាញ់​ម្ចាស់​ផ្ទះ​ទៀត តែអ្នកទាំង៥ នាក់​នោះ មិនមានកាំភ្លើងទេ ។

ពេល​ដែល​បង្កការរំខានដល់ម្ចាស់ផ្ទះទាំង​យប់បែបនេះ ម្ចាស់ផ្ទះបានទូរស័ព្ទ​ទៅប្តឹង​សមត្ថ​ កិច្ច ចុះទៅឃាត់​ខ្លួន​បុរស​ទាំង ៥នាក់នោះ នៅកន្លែង​កើតហេតុ​យកទៅសាកសួរនៅ​អធិការ​ដ្ឋាន​ខណ្ឌសែនសុខ ទាំង​យប់​តែម្តង ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close