រ៉ឺ​ម៉ក​ម៉ូតូ ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បែក​ប្រ​អប់​ជើង​

ភ្នំពេញ ៖ ​កាលពី​វេលា​ម៉ោង​១ និង៥ នាទីរំលងអធ្រាត្រឈាន​ចូលថ្ងៃទី២៨ ធ្នូ រ៉ឺម៉ក​ម៉ូតូ​ បុក​គ្នាជាមួយ​​ម៉ូតូ​​​ ធ្វើឲ្យ​ម៉ូតូ​ដួល​​​កណ្តាល​ផ្លូវ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បែក​ប្រអប់​ជើង​ខាងឆ្វេង រត់​ដេញ​តាម​កាក់​រ៉ឺម៉ក​ម៉ូតូ​ជាប់ ស្ថិត​នៅចំណុចផ្លូវលេខ១៣​កែង៩៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌ​ដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រ៉ឺម៉កម៉ូតូបើកតាមផ្លូវលេខ១៣ ពីត្បូង​ទៅ​ ជើង ចំណែកម៉ូតូគ្រីស្តាល់ ពណ៌ខ្មៅ ជិះតាមផ្លូវលេខ១៣ ពីជើង​ទៅត្បូង ក្នុងទិសដៅ​បញ្រ្ចាស​ទិសគ្នា ខណៈមកដល់ចំណុចផ្លូវកែងបើក​ទៅ​បុក​កង់ក្រោយរ៉ឺម៉កម៉ូតូចំហៀង​ខាង​ស្តាំ បាក់យ៉ាន់ ខ្ទាតកៅស៊ូចេញក្រៅម៉ូតូ បណ្តាលឲ្យម៉ូតូដួល​ច្រងាង​នៅកណ្តាលផ្លូវ ហើយអ្នកបើកម៉ូតូគ្រីស្តាល់ បែកប្រអប់ជើងខាងស្តាំ ។

ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូគ្រីស្តាល់ភ្លេចគិតថាខ្លួនឯងមានរបួស បានរត់ដេញ​ តាម ចាប់រ៉ឺម៉កម៉ូតូដែលបើករត់តាមផ្លូវលេខ៩៤ ទៅដល់មុខអគ្គិសនីកម្ពុជា ទើបស្ទាក់​ម៉ូតូ​ បាន ។ ចំណែកអ្នកបើកម៉ូតូបន្ទាប់ពីស្ទាក់រ៉ឺម៉កម៉ូតូបានហើយ ទើបក្រឡេកឃើញ​ជើង​ហូរ​ ឈាមកក្លាក់ បន្ទាប់មកត្រូវរថយន្តសង្គ្រោះដឹកយក​ទៅព្យាបាលនៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ។ រ៉ឺម៉កម៉ូតូ និងម៉ូតូ ត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុក នៅខណ្ឌដូនពេញ ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close