បើករថយន្តបុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូសន្លប់
ភ្នំពេញ ៖ នៅវេលាម៉ោង១២ និង១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ធ្នូ រថយន្ត OD ពណ៌ស បើកលឿនពេក ទៅបុកម៉ូតូជិះឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកម៉ូតូដួលសន្លប់ រថយន្តបង្កបើករត់គេចបាត់ស្រមោល ស្ថិតនៅតាមផ្លូវលេខ១០៥កែង២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត OD ពណ៌ស បើកតាមផ្លូវលេខ២១៤ ក្នុងទិសដៅពី កើតទៅលិច ចំណែកម៉ូតូសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ជិះតាមផ្លូវលេខ១០៥ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែងម៉ូតូជិះឆ្លងផ្លូវ ស្រាប់តែរថយន្តបើកលឿនពេកជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យដួលសន្លប់នៅកណ្តាលផ្លូវ ចំណែករថយន្តបង្កបើករត់គេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូសន្លប់មួយសន្ទុះ បានស្រួលខ្លួន ធម្មតាវិញ ឡើងជិះម៉ូតូត្រឡប់ទៅផ្ទះដោយខ្លួនឯង ៕
ដោយ៖ ហេង នាង