បុរស​ម្នាក់​ត្រូវ​ក្រុ​ម​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៣ និង ១៥ នាទី​យប់​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ​បុរស​ម្នាក់​បានរ​ងរ​បួស​ធ្ងន់ធ្ងរ ក្នុង​អំពើ​បាញ់ប្រហារ​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ ១២៥ ស៊េរី ឆ្នាំ ២០១៣ មួយគ្រឿង នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា​យីហោ អ​ញ្ច​លី​ស្ប៉ា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៣១០ សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចំការមន។ ​

បុរសរងគ្រោះ​ក្នុង​អំពើ​បាញ់ប្រហារ​ខាងលើ​​ឈ្មោះ ចិន សុធា អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។ ​ ​

​​ប្រភពព័ត៌មាន​​​បាន​ឲ្យ​ ដឹងថា មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១៣ ឌុប​ប្រពន្ធ​ត្រឡប់​មកពី​ទទួលទៀន​អាហារ​នៅ​ខាងក្រៅ ក្នុង​គោលបំណង​យកប្រពន្ធ​មក​ដា​ក់នៅ​កន្លែងធ្វើការ​នៅក្នុង​ហាង​ម៉ាស្សា អ​ញ្ច​លី​ស្ប៉ា ពេលមកដល់​មុខ​ហាង​បុរសរងគ្រោះ​បាន​ឈប់​ម៉ូតូ ខណៈនោះ​ស្រាប់​តែមាន​ជនប្រដាប់អាវុធ​ពីរ​នាក់​ស្លៀកពាក់​ស៊ីវិល​ហើយ​មាន​ ពាក់មួក​សុវត្ថិភាព​មក​ឈប់​ទទឹម រួច​ដក​អាវុធខ្លី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ប្លន់​យក​ម៉ូតូ​ពី​បុរសរងគ្រោះ​ ចំនួន បួន​គ្រាប់​បណ្តាល​ឲ្យ​រងរបួស​ហើយ​ក្រុមចោរប្លន់​ដណ្តើមយក​ម៉ូតូ​ជិះ​គេច​ បាត់​ភ្លាមៗ​តែម្តង​។ ​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​បុរសរងគ្រោះ​ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ​និង​ បុគ្គលិក​ក្នុង​ហាង​អ​ញ្ច​លី​ស្ប៉ា លើកយក​ចូលក្នុង​គ្លីនិក មេគង្គ​ ប៉ុន្តែ​ដោយសារ​ស្ថានភាព​មុខរបួស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ​ក្នុង​គ្លីនិក មេគង្គ ​បាន​បញ្ជូន​​​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ​សូ​វៀត​បន្ត ។ ​

​តាម​ការពិនិត្យ​ជាក់ស្តែង​ដោយ​មន្ត្រី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​និង​ គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ត្រូវរបួស​ដោយ​គ្រាប់កាំភ្លើង​ចំនួន ពីរ​គ្រាប់ មួយ​គ្រាប់​ចំ​ភ្លៅ​ខាងឆ្វេង និង​មួយ​គ្រាប់​ទៀត​ត្រូវចំ​ពងស្វាស​ខាងឆ្វេង​ពៀន​គ្រាប់​រងរបួស​ជា​ទម្ងន់​ ៕

ដោយ៖ ហេង នាង​

Dec-0070

1373_photo-1

Related Articles

Back to top button
Close
Close