កម្មកររោងចក្រជាង១៣០នាក់នៅខេត្តព្រះស៊ីហនុដួលសន្លប់
នៅថ្ងៃទី១៣ កុម្ភៈ ២០១២ កម្មករ នៅរោងចក្រណានកូ មានទីតាំងក្នុងភូមិភូធឿង សង្កាត់បិតត្រាំង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ត្រូវបានដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយចំនួននៅក្នុងខេត្ត បន្ទាប់ពីដួលសន្លប់ជាបន្តបន្ទាប់ដោយពុំដឹងពីមូលហេតុច្បាស់លាស់ក្រោយពីបានចូលធ្វើការនៅម៉ោង ៧ព្រឹក ។
កម្មការិនីម្នាក់ឈ្មោះ ឡាវ សុភក្តិ បាននិយាយបន្ទាប់ពីដឹងខ្លួនថា នៅមុនពេលសន្លប់គឺមានក្លិនអាក្រក់ភាយនៅក្នុងរោងចក្រ ពេលនោះនាងក៏ចាប់ផ្តើមទន់ដៃជើង និងល្ហិតល្ហៃក្នុងខ្លួននៅពេលឃើញកម្មករជាច្រើននាក់ទៀតដួលសន្លប់នៅ ផ្នែកអ៊ុត។
ប្រភពពីក្រុមកម្មករបានអោយដឹងថា នេះជាលើកទី២ ហើយដែលពួកគេបានដួលសន្លប់ ហើយមូលហេតុនៃការដួលសន្លប់នេះមិនត្រូវបានបញ្ជាក់ច្បាស់លាស់ទេ ដោយគ្រាន់តែដឹងថា ពួកគេបានដួលសន្លប់បន្ទាប់ពីមានធំក្លិនអាក្រក់ភាយចេញពីក្រណាត់៕