បញ្ហា​សុខ​ភាព​ក្នុង​អំឡុង​ពេល​បុណ្យ​គ្រីស្មាស់​នៅ​អូស្រ្ដាលី​

នៅក្នុងរដូវបុណ្យទានឈប់សម្រាកនៅក្នុងប្រទេសអូស្រ្ដាលី ឆ្នាំនេះ បណ្ដា អ្នកជំនាញខាងសុខភាពចេញការព្រមានដល់បណ្ដាជនថា មិនត្រូវព្រងើយកន្ដើយនឹង បញ្ហាឈឺទ្រូងទេហើយក៏មិនត្រូវគិតថាបញ្ហាឈឺទ្រូងជារឿងបញ្ហារំលាយអាហារ ដែរ។

ក្រុមប្រឹក្សាសង្រ្គោះជីវិតមនុស្សនៅក្នុងប្រទេសអូស្រ្ដាលីនិយាយថាជាធម្មតា កន្លងមកនៅក្នុងរដូវឈប់សម្រាកបុណ្យណូអែល ឬបុណ្យគ្រីស្មាស់នេះ គឺជា ពេលដែលមានការកើនឡើងនូវចំនួនមនុស្សស្លាប់ដោយសារតែបញ្ហាគាំងបេះដូង។

លោកសាស្រ្ដាចារ្យ Paul Middleton ពីក្រុមប្រឹក្សានេះមានប្រសាសន៍ថា ពល រដ្ឋជាញឹកកញយមានការស្ទាក់ស្ទើរចិត្ដក្នុងការហៅឡានពេទ្យឬក៏ទៅមន្ទីរ ពេទ្យនៅក្នុងអំឡុងពេលបុណ្យទាននេះ ដោយសារពួកគេខ្លាចមិនបាន សប្បាយនៅក្នុងថ្ងៃបុណ្យទានទាំងនេះ។

លោកថាគេមិនគួរព្រងើយកន្ដើយចំពោះរឿងឈឺទ្រូងនេះឡើយដោយសារវាអាចនាំ ឲ្យមានការគាំងបេះដូងដែលធ្វើឲ្យឱកាសដែលអាចរស់រានជីវិតបានយូរកាន់តែចុះទាប ៕ (Radio Australia)

Related Articles

Back to top button
Close
Close