រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​កំពុង​មាន​បញ្ហា​ជា​មួយ​ឧត្ដមក្រុម​ប្រឹក្សា​អ៊ិស្លាម

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងតែមានបញ្ហាជា មួយនឹងក្រុមអ៊ិស្លាមចម្បង មួយ នៅក្នុងប្រទេសឥណ្ឌណេស៊ីក្រោយពីមេដឹកនាំសាសនានៃក្រុមនេះបានព្យាយាម ហាមប្រាមមិនឲ្យមាន ការប្រើប្រាស់ពាក្យ Merry Christmas ឬប្រែថា ជូនពរបុណ្យ គ្រីស្មាស់។

ពាក្យជូនពរពីរម៉ាត់នេះបានក្លាយជាបញ្ហា ហើយត្រូវគេចុះផ្សាយក្នុងប្រព័ន្ធ ផ្សព្វផ្សាយព្រោងព្រាតនៅក្នុងក្រុងហ្សាការតា ក្រោយពីឧត្ដមក្រុមប្រឹក្សា អ៊ិស្លាមនៅក្នុងប្រទេសនេះបានប្រកាសថា ពាក្យជូនពរបុណ្យគ្រីស្មាសនេះ គឺជាពាក្យដែលគេហាមនៅក្នុងសាសនាអ៊ិស្លាម។

មេសាសនាអ៊ិស្លាមដឹកនាំឧត្ដមក្រុមប្រឹក្សានេះបានប្រកាសនៅក្នុងសប្ដាហ៍នេះ ថា ពលរដ្ឋអ៊ិស្លាមមិនត្រូវនិយាយពាក្យជូនពរបុណ្យគ្រីស្មាសនេះទេ។ ប៉ុន្ដែ    រដ្ឋាភិបាលឥណ្ឌូណេស៊ីមានទស្សនៈផ្ទុយពីក្រុមនេះ។

លោក Suryadharma Ali រដ្ឋមន្រ្ដីក្រសួងកិច្ចការសាសនាឥណ្ឌូណេស៊ីមាន ប្រសាសន៍ថា ជាការធម្មតាទេក្នុងការផ្ញើសារជូនពរដល់ពលរដ្ឋកាន់សាសនា គ្រិស្ដ។

លោកថា នេះមិនមែនមានន័យថា ជាការប្រតិបត្តិនូវអំពើដែលហាមប្រាមដោយ សាសនាអ៊ិស្លាមនេះទេ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានត្រៀមរៀបចំប៉ូលិស រាប់ ពាន់នាក់ដើម្បីការពារវិហារគ្រិស្ដទូទាំងប្រទេស ដើម្បីទប់ស្កាត់កុំឲ្យមានការវាយប្រ ហារភេរវកម្មណាមួយកើតឡើងនៅក្នុងបុណ្យគ្រីស្មាស់នេះ៕(Radio Australia)

Related Articles

Back to top button
Close
Close