ឈប់​ម៉ូតូ​អង្គុយ​និយាយ​គ្នា​លេង​ត្រូវ​​ក្រុម​ចោរ​​​ប្លន់​យក​ទៅ​បា​ត់​

ភ្នំពេញ ៖ វេលាម៉ោង១ និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ធ្នូ ជនរងគ្រោះ៣នាក់ ឈប់ម៉ូតូទៅអង្គុយសាសងគ្នានៅលើបង់ នៅមុខផ្សាររាត្រី តាមវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវជនសង្ស័យ ៣នាក់ដូចគ្នា ចាប់ក្រៀករួចយកផ្លែខ្វិតវាយ ក្បាល ប្លន់យកម៉ូតូសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L 3288 ជិះចេញទៅបាត់ ។

ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ១. គឹម លៀង ភេទប្រុស អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំ ទី២ នៅសាកលវិទ្យាល័យ IIC ស្នាក់នៅផ្លូវលេខ១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន, ២. សៀង លីម ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យបញ្ញាជាតិ ស្នាក់នៅសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក និង៣. ឈ្មោះ ខុម សុខ ឡាយ ភេទប្រុស អាយុ ២១ឆ្នាំ។

ប្រភពព័ត៌មានពីរងគ្រោះបានឲ្យដឹងថា ពួកគេទាំង៣នាក់ បានជិះម៉ូតូសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L 3288 ទៅអង្គុយនិយាយគ្នាលេងនៅលើបង់ ដោយអង្គុយរង់ចាំបងប្អូនត្រឡប់មកពីខេត្តសៀមរាប ខណៈពេលកំពុងតែអង្គុយ ស្រាប់តែមានជនសង្ស័យ ៣នាក់ ដើរមកដល់ ២នាក់ ចូលទៅចាក់ក្រៀកក ទាំងបីនាក់ជាប់ រួចជនសង្ស័យម្នាក់ បានយកផ្លែខ្វិតទៅវាយក្បាលជនរងគ្រោះម្នាក់ រួចគំរាមមិនស្រែក បើហ៊ានស្រែក ពួកគេនឹងបាញ់សម្លាប់ចោល រួចបញ្ឆេះម៉ូតូ ទើបជនសង្ស័យ ២នាក់ទៀត នាំគ្នារត់ឡើងលើម៉ូតូជិះគេចទៅបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានហៅជនរងគ្រោះ យកទៅសាកសួរ និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close