បុរសជនជាតិចិនម្នាក់ត្រូវក្មេងស្ទាវព្រួតវាយបែកចិញ្ចើម
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៤ ធ្នូ បុរសជនជាតិចិនម្នាក់ត្រូវក្មេង ស្ទាវមួយក្រុមវាយបែកចិញ្ចើម ខាងស្តាំ ហូរឈាមស្រោចពេញខ្លួន ខណៈពេលដែលរូប គេផឹកស្រវឹង ហើយឡូឡានៅក្នុងភោជនីយដ្ឋាន និង វាយអ្នករត់ម៉ូតូឌុបមា្នក់ថែមទៀត រួចគេចរត់ខ្លួនបាត់ ស្ថិតនៅក្នុងភោជនីយដ្ឋានឆ្ងាញ់លេខ១ តាមបណ្តោយមហាវិថីព្រះមុនី វង្ស ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសជនជាតិចិនខាងលើ នេះ មិនដឹងស្រវឹងមកពីណានោះទេ ស្រាប់តែដើរចូលទៅក្នុងភោជនីយដ្ឋាន យីហោឆ្ងាញ់លេខ១ ស្រែកឡូឡាជេរគេជេរឯង ថែមទាំងទៅវាយអ្នករត់ម៉ូតូឌុបនៅមុខហាង ចំនួន២ដៃទៀត។ ប្រភពដដែលបន្តថា ក្រោយពីវាយអ្នករត់ម៉ូតូឌុបនិងស្រែកជេឡូឡា ហើយ ពេលនោះស្រាប់តែឃើញក្រុមក្មេងស្ទាវ១ក្រុម មានគ្នាប្រមាណ១០នាក់ ចេញមកព្រួតគ្នាវាយ ទៅលើបុរសជនជាតិចិននេះ បណ្តាលឲ្យបែកចិញ្ចើមហូរឈាមកក្លាក់ពេញខ្លួនតែម្តង ។
ក្រោយពេលកើតហេតុប៉ូលិសបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ តែក្រុមក្មេងស្ទាវបង្កការវាយតប់បានចែកជើងគ្នាគេចខ្លួនបាត់ស្រមោល អស់។ ចំណែកបុរសជនជាតិចិនត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ ម៉ែត្រ៕
ដោយ៖ ហេង នាង