រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​​​ក្រ​ពិត​ក្បាល​រថយន្ត​ទាំង​សង​ខាង​

ភ្នំពេញ៖ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី២៤ ធ្នូ ២០១២ រថយន្តពីរ គ្រឿងបើកបុក គ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋចោមរោមមើលកុះ ករ នៅចំណុចផ្លូវលេខ៤៣២កែងនិងផ្លូវលេខ១៧៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌ ចំការមន ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2P5655 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះពេលបើកបរ មកដល់ចំណុចផ្លូវកែងលេខ១៧៥ក៏បុកគ្នាជាមួយនិងរថយន្តមួយគ្រឿងទៀត ម៉ាក តូយ៉ូតាម៉ាឌ្រីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Q2875ដែលបើកបរដោយបុរសម្នាក់ដែលស្គាល់ថាជា ពិធីករនៅស្ថានីយ៍ទូរទស្សន៍មួយក្នុងស្រុក ដែលបើកបរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះពុំមានបណ្តាល ឲ្យមនុស្សណាម្នាក់បានរងរបួសឡើយ។ ក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តទាំងពីរគ្រឿងបានចរចារសម្រួលគ្នា ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close