សេអ៊ូល ៖ កាំជ្រួច​​កូរ៉េ​ខាង​ជើង​អាច​ហោះ​បាន​១០០០០គ.ម.

កាំជ្រួចរបស់កូរ៉េខាងជើងដែលបង្ហោះដោយជោគជ័យកាលពីដប់ថ្ងៃមុនគឺជាការ បាញ់សាកល្បងមីស្ស៊ីលអន្តរទ្វីបដែលអាចពាំទៅជាមួយនូវគ្រាប់ទម្ងន់កន្លះ តោន និងអាចហោះបានចម្ងាយប្រមាណជាង១០០០០គ.ម.។ នេះបើតាមការអះ អាង របស់យោធាកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យទី ២៣ ធ្នូ ឆ្នាំ២០១៣។

យោងតាមលទ្ធផលនៃការសិក្សាវិភាគលើបំណែកកាំជ្រួច ស្រង់បានពីក្នុងសមុទ្ទ ក្រសួងការពារជាតិកូរ៉េខាងត្បូងអាចធ្វើសេចក្តីសន្និដ្ឋានបានថា មីស្ស៊ីលកូរ៉េខាង ជើង អាចមានសមត្ថភាពហោះបានលើសពី ១០០០០គីឡូម៉ែត្រ ជាមួយនឹងបន្ទុក ប្រមាណពី ៥០០ ទៅ៦០០គីឡូក្រាម។ ប៉ុន្តែដោយកង្វះបំណែកមួយចំនួនទៀត មានជាអាទិ៍បំណែកនៃជាន់ទីពីរ និងទីបី ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូង មិនអាច កំណត់បានឡើយ ថាតើកាំជ្រួចរបស់ព្យុងយ៉ាងអាចផ្គុំបញ្ជូលគ្នាវិញ នៅក្នុង លំហអាកាស ឬអត់នោះទេ។ ការផ្គុំបញ្ចូលគ្នាវិញនេះ ដែលជាចំណុចសំខាន់បំផុត នៃបច្ចេកវិទ្យាមីស្ស៊ីលអន្តរទ្វីប។

សូមបញ្ជាក់ថា ពីរថ្ងៃក្រោយការបាញ់បង្ហោះផ្កាយរណបដោយជោគជ័យ កូរ៉េខាងត្បូងរើសបានបំណែកធុងប្រេង និងគ្រឿងបញ្ឆេះនៃជាន់ទីមួយរបស់កាំជ្រួច ចំនួន៨ផ្ទាំង ធ្វើពីអាលុយមីញ៉ូម និងម៉ាញេស្យ៉ូម។ ការផ្សារបន្ស៊ីភ្ជាប់គ្នាធ្វើ ឡើងដោយដៃ ដោយកម្រោល គ្មានភាពប្រណិត ដែលមិនសក្តិសមជាកន្លែង ទុកបំរុងផលិតផលគីមីពុលសោះ។ ក្រុមមហាអំណាចអវកាសដែលមានបច្ចេកវិទ្យា ជឿនលឿនមិនដែលប្រើធុង ប្រេងបែបនេះទេ។

ហេតុដូច្នេះហើយ បានជាអ្នកឯកទេសហ៊ានអះអាងថា កូរ៉េខាងជើងមិនងាយនឹង មានមីស្ស៊ីលអន្តរទ្វីបជាទីទុកចិត្តបានណាស់។ ឯមហិច្ឆតានុយក្លេអែរអន្តរ ទ្វីបក៏មិនងាយនឹងសម្រេចបានដែរពោលគឺត្រូវប្រើពេលវេលាយូរទៀត។ប៉ុន្តែយ៉ាង ណាក៏ដោយក៏ការបង្ហោះផ្កាយរណបកាលពីថ្ងៃទី១២ធ្នូដែលបានទទួលជោគ ជ័យជាលើកទីមួយបន្ទាប់ពីបរាជ័យរាប់ជាច្រើនលើកច្រើនគិតចាប់ពីឆ្នាំ២០០៦មកនោះ នៅតែត្រូវបានក្រុងវ៉ាស៊ីនតោនព្រមទាំងសម្ព័ន្ធមិត្តចាត់ទុកជាការបាញ់សាកល្បង មីស្ស៊ីលរយៈឆ្ងាយ និងបានចោទប្រកាន់ក្រុងព្យុងយ៉ាងថាមាន គ្រាប់បែក បរមាណូ ព្រមទាំងធ្វើដំណើរទៅរកការបាញ់សាកល្បងនុយក្លេអ៊ែរ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close