យុវជនមានតួនាទីសំខាន់ជាមួយបណ្តាញព័ត៌មានសង្គម
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសិក្ខា សាលាស្តីពី ”យុវជន និងបណ្តាញព័ត៌មានសង្គម “កាលពីថ្ងៃទី ២១ ធ្នូ ២០១២ ឯកឧត្តម ថៅ វាសនា ជំនួយការអមទីស្តីការ គណៈរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា យុវជនពិតជាមានសារៈសំខាន់ ចំពោះសង្គមជាតិ ព្រោះថាយុវជនគឺជាទំពាំងស្នងឬស្សីរបស់សង្គមនាពេលអនាគត ហើយយុវជនត្រូវទទួលយកព័ត៌មានពីបណ្តាញសង្គមឲ្យ បានគ្រប់គ្រប់ជ្រុងជ្រោយ ។
ឯកឧត្តមបានបន្តទៀតថា យុវជនត្រូវស្វែងរកប្រភពព័ត៌មានឲ្យបានច្រើន ហើយត្រូវស្វែង ពីប្រភពព័ត៌មានឲ្យបានច្បាស់លាស់ និងចេះថ្លឹងថ្លែងថាព័ត៌មានណាត្រឹម ត្រូវពិតប្រាកដ និងព័ត៌មានណាមិនត្រឹមត្រូវ។ ចំពោះព័ត៌មានដែលមានលក្ខណៈ ពិតនោះ ត្រូវរកប្រភពដើមថា វាកើតឡើងយ៉ាងដូចម្តេច ហើយព័ត៌មានមិនពិតវាកើតឡើងយ៉ាង ដូចម្តេច?។
ឯកឧត្តមបានបន្ថែមថា ប្អូនជានិស្សិតបញ្ញាវ័ន្ត គឺសុទ្ធតែមានចំណេះដឹង គ្រប់ៗគ្នា ក្នុងការស្វែងរកប្រភពព័ត៌មាន ដើម្បីរកការពិត ដែលប្រភពព័ត៌មានទាំងនោះមា នទូរទស្សន៍ ទស្សនាវដ្តី កាសែត ប្រព័ន្ធ(Internet) ហ្វេសប៊ុក និងឯកសារនានា។ បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានសេរីភាពចំពោះបណ្តាញសារព័ត៌មាន និងបណ្តាអង្គការ មួយចំនួនមានការរីកចម្រើន ដែលយើងទាំងអស់គ្នាមិនអាចនឹកស្មាន៕
ដោយ៖ ហេង នាង