ជម្លោះ​វាយ​តប់​គ្នា​របួស​ធ្ងន់​២​ ស្រាល​២​

ភ្នំពេញ៖ កាលពីវេលា ម៉ោង០៩និង៣០នាទី យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ការប្រយុទ្ធគ្នាមួយ មិនឆ្ងាយប៉ុន្មានអធិការដ្ឋាន នគរបាលខណ្ឌ ៧មករា  បណ្ដាលឲ្យបុរស ២នាក់ របួសធ្ងន់ ត្រូវគេដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យសម្ដេចឪ ចំណែក២នាក់ទៀតរបួសស្រាល។

ដោយ សារតែភាគីទាំងពីរ ស្រវឹងស្រាដូចគ្នា និងផ្ដើមដោយសម្ដីឌឺដងគ្នា រវាងជាងជួសជុល និងអ្នកលក់ម៉ូតូ ក្នុងផ្សារស្ដង់បុរីកីឡា ជាមួយភាគីម្ខាងទៀត មានគ្នា ៤នាក់ មានខ្លះជាសន្ដិសុខ សហគមន៍បុរីកីឡា និងខ្លះទៀត ធ្វើការក្នុងការដ្ឋានរាជា យស្ម័យយានរាជធានីភ្នំពេញ ។

អ្នករបួសធ្ងន់មានឈ្មោះ ជិន ជឿន ហៅ វ៉ិត អាយុ ១៩ឆ្នាំ មាន ស្រុកកំណើត នៅភូមិចំការឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង, ទី២ ឈ្មោះ មួន, ទី៣ ឈ្មោះ នាង និងទី៤ ឈ្មោះ មឿន អ្នកទាំង៤ ធ្វើកូនជាងជួសជុលម៉ូតូឲ្យថៅកែ ឈ្មោះ សុខជា ផ្សារស្ដង់បុរីកីឡា។

ជនបង្កត្រូវបានចាប់ខ្លួន ចំនួន៤នាក់ភ្លាមៗ និងកំពុងត្រូវបានឃុំខ្លួន ក្នុងអធិការនគរបាលខណ្ឌ នៅ ឡើយ ប៉ុន្តែនគរបាលព្រហ្មទណ្ឌខណ្ឌ ៧មករា មិនប្រាប់ពីអត្ដសញ្ញាណរបស់ពួកគេទេឲ្យ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close