មេ​ដឹក​នាំ​បក្ស​ប្រឆាំង​អូស្រ្តាលី​រង​ការ​រិះ​គន់​ចំពោះ​​គោល​នយោបាយ​ជន​អន្តោប្រវេសន៍

នាយកប្រតិបត្តិអង្គការទស្សនពិភពលោក សាខាប្រទេសអូស្ត្រាលី លោក Tim Costello បានមានប្រសាសន៍ថា លោក Tony Abott មេដឹកនាំគណបក្សប្រឆាំង អូស្ត្រាលីគួរពិចារណាថា តើពិភពលោកនឹងយល់ឃើញយ៉ាងដូចម្តេចចំពោះ ទស្សនៈ របស់លោកស្ដីអំពី ជនភៀសខ្លួន។

លោក Tony Abbott បានលើកឡើងថា ការបង្កើនការទទួលអ្នកសុំសិទ្ធិជ្រកកោន ផ្នែកមនុស្សធម៌រហូតដល់ ពីរសែននាក់នោះ គឺជាការខ្ជះខ្ជាយថវិកាជាតិ។

លោក Costello បន្តទៀតថា ការលើកឡើងរបស់គណបក្សប្រឆាំងនេះអាចត្រូវគេ យល់ ថាជាការល្អនៅ ក្នុងប្រទេស ប៉ុន្តែចំពោះរួបលោកមិនគិតថាជាការត្រឹម ត្រូវនោះទេ។

លោក Tim Costello មានប្រសាសន៍ថា សង្គមពលរដ្ឋនៅអូស្ត្រាលីជាញឹកញយ មានអាកប្បកិរិយារើសអើងដោយភ្លេចគិតថាប្រជាជាតិអូស្រ្តាលីបានស្ថាបនាឡើង ដោយសារតែការរួមរួមចំណែកពីជនអន្តោប្រវេសន៍ ដែលពួកគេបានទទួលឱកាស ដើម្បីរស់នៅទីនេះ។ ម្យ៉ាងទៀតរដ្ឋាភិបាលយើងកំពុងចំណាយថវិកា សម្រាប់ លើកទឹកចិត្តដល់ការ បង្កើតកូនកើតថ្មី និងក្នុងមធ្យោបាយផ្សេងទៀតដើម្បី ព្យាយាមកសាងកម្លាំងពលកម្មនា ពេលអនាគត។ ទាំងការទទួលយកអ្នកស្វែង សុំសិទ្ធិជ្រកកោន និងការកើតកូនថ្មីសុទ្ធសឹងតែបញ្ហាដែលត្រូវចំណាយថវិកា ហើយលោកគិតថាគេមិនត្រូវលើកយកអំពីការខ្ជះខ្ជាយថវិកាមកដាក់លើបញ្ហាឡើយ៕  (Radio Australia)

Related Articles

Back to top button
Close
Close