ឥណ្ឌូណេស៊ីចាត់វិធានការប្រឆាំងអំពើពុករលួយលើមន្រ្តីជាន់ខ្ពស់
ព្រះរាជអាជ្ញាទទួលបន្ទុកការងារអំពើ ពុករលួយបានទាមទារឲ្យសមាជិកសភា ឥណ្ឌូណេស៊ីមួយរូបទៀតឲ្យជាប់ ពន្ធនាគារចំនួន ១២ឆ្នាំ និងបង់លុយពុករលួយ ប្រមាណ ៣លាន៥សែនដុល្លារមកវិញ។
ប្រសិនបើព្រះរាជអាជ្ញាយកឈ្នះលើរឿងនេះបាន អតីតបវរកញ្ញាដែលក្លាយ ជា សមាជិកសភា Angelina Sondakh នឹងក្លាយជាអ្នកនយោបាយរបស់រដ្ឋាភិបាល ទីពីរហើយដែលនឹងត្រូវជាប់ ពន្ធនាគារក្នុងករណីនេះ។
មានករណីដូចគ្នានេះផង ដែរ ដែលក្នុងមានការចាប់ដាក់ពន្ធនាគារនូវសមាជិកសភា របស់រដ្ឋា ភិបាលឥណ្ឌូណេស៊ីមួយរូប ហើយក៏ជាសមាជិកគណបក្សកាន់អំណាចផង ដែរ គឺលោក Muhammad Nazaruddin។
លោក ព្រះរាជអាជ្ញាក៏បានធ្វើការចោទប្រកាន់ប្រធានគណបក្សប្រជា ធិបតេយ្យ របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ីថាបានជាប់ពាក់ព័ន្ធ នៅក្នុងអំពើពុករលួយ ផងដែរ ហើយរដ្ឋមន្ត្រីមួយរូបរបស់រដ្ឋាភិបាលក៏ត្រូវតែចុះចេញពីតំណែងបន្ទាប់ពីគេ បានដាក់ឈ្មោះក្នុងបញ្ជីជាអ្នកដែលត្រូវគេសង្ស័យ៕ (Radio Australia)