អ្ន​ក​វិទ្យា​សាស្រ្ត​ប្រ​កាស​ថា​មនុស្ស​យន្ត​នឹង​មាន​តួ​នាទី​កាន់​តែ​ច្រើន​

អ្នកវិទ្យាសាស្រ្តអូស្ត្រាលីសម្រេចបាន ជោគជ័យលើរបកគំហើញមួយលើសត្វកន្ទុំ រុយ ដែលរបកគំហើញនេះនឹងអាចធ្វើឲ្យគេបង្កើននូវតួនាទីរបស់មនុស្ស យន្តបាន។

មជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធប្រសាទនៃសាកលវិទ្យាល័យ Adelaide បានរកឃើញ ថា សត្វកន្ទុំរុយមានការប្រុងប្រយ័ត្នដូចមនុស្សដែរ។

លោក សាស្រ្តាចារ្យ David O’Carroll បានមានប្រសាសន៍ថានៅពេលដែលសត្វ កន្ទុំរុយបានជ្រើសរើសយកគោលដៅ ណាមួយនៅក្នុងហ្វូងសត្វហើយ វាមិនគិត ពីសត្វដទៃដែលនឹងចាប់វាជាអាហារនោះទេ។

លោកបានបន្តទៀតថា ដោយសារតែខួរក្បាលរបស់សត្វនេះមានភាពសាមញ្ញវា អាចជួយវិស្វករក្នុងការផលិតមនុស្សយន្តដែលមានភាពឆ្លាតវៃ៕(RadioAustralia)

Related Articles

Back to top button
Close
Close