កម្ពុជាកំពុងរៀបចំយុទ្ធ​សាស្ត្រទប់ស្កាត់វិបត្តិ​បំណុលធ្ងន់ធ្ងរ

កន្លង​មក​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​និយាយ​​ថា លោកនឹង​​មិន​បណ្ដែត​បណ្ដោយ​ឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ការ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក​នោះ​ទេ។

នៅ​ថ្ងៃ​ទី ១០ ​​កុម្ភៈ​ ២០១២​ ​ទីស្ដីការគណៈរដ្ឋមន្ត្រី ​បាន​​សេចក្ដីប្រកាស​ព័ត៌មាន​​បញ្ជាក់​អំពី​វិធាន​ការ​ទប់​ស្កាត់ការ​ជំពាក់បំណុល​គេ​វ័ណ្ឌ​កមួយ​ចំនួន​​ដូច​ជា​ ១- ត្រូវ​ខ្ចី​ឥណ​ទាន​សម្រាប់​តែ​​​វិស័យ​អាទិភាព ដើម្បី​ទ្រទ្រង់​កំណើន និង​បង្កើត​ផលិតភាព​សេដ្ឋ​កិច្ច​ ២- ត្រូវ​ខ្ចី​ឥណ​ទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​កម្ពុជា​អាច​ទ្រាំទ្រ​បាន ៣-​ ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំង​នោះ ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធ​ភាព​បំផុត។

ទាក់​ទង់​ទៅ​នឹង​បញ្ហា​នេះ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា បាន​ជំពាក់​បំណុល​ប្រទេស​ចិន​​ជាង ៣.០០០ លាន​ដុល្លារ​អាមេរិក និង​ជំពាក់​បំណុល​ប្រទេស​មួយ​ចំនួន​ទៀត សរុប​ទាំង​អស់​ជាង ៦.៥០០ លាន​ដុល្លារ​អាមេរិក​​៕

Related Articles

Back to top button
Close
Close