សមត្ថកិច្ចចុះបង្ក្រាបទីតាំងចាប់ជម្រិតតាមអ៊ីនធើណេត
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ធ្នូ ២០១២នេះ សមត្ថកិច្ចនគរបាលនាយកដ្ឋាន ចារកម្មក្រ សួងមហាផ្ទៃដោយមានការចូលរួមដឹកនាំបញ្ជាពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងនៅប្លុកបូរី កាំង ម៉េង ស្ថិតក្នុង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ពាក់ព័ន្ធសង្ស័យបង្កើតបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ។
ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានចុះអនុវត្តន៍ឡើងយ៉ាងស្ងាត់ស្ងៀម ដោយពុំទាន់ ដឹងថា មានការឃាត់ខ្លួនជនសង្ស័យបានប៉ុន្មាននាក់ឡើយ ព្រោះ ពួកជនល្មើស ដែលគេ ដឹងថា ជាជនជាតិចិននោះ បានរត់គេចខ្លួនបាត់អស់ ហើយក៏ពុំទាន់ដឹងថា មានជនរង គ្រោះប៉ុន្មាននាក់ទេ ដែលពាក់ព័ន្ធអំពីបញ្ហាខាងលើនេះ។
យោងតាមការបង្ហើបឲ្យដឹងពីមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ភូមិគ្រឹះត្រូវបានគេជួលឲ្យជន ជាតិចិន ៤នាក់ អស់ រយៈពេលជាង១ខែមកហើយ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានរកឃើញទូរស័ព្ទ និងឧបករណ៍មួយចំនួន ទៀត ដែលក្រុមជនល្មើសប្រើជាធម្យោ បាយ ប្រព្រឹត្តសកម្មភាពល្មើសច្បាប់របស់ពួកគេ។
នៅក្នុងប្រតិបត្តិការ ដែលគេធ្វើយ៉ាងតឹងរឹង និងស្ងៀមស្ងាត់ដោយហាមឃាត់មិនឲ្យអ្នក យកព័ត៌មានណាម្នាក់ចូលទៅយកព័ត៌មាននេះ គេមិនទាន់ដឹងបានលទ្ធផលយ៉ាងណា នោះទេ។ តែក្នុងនោះក៏មានការទម្លាយពីសមត្ថកិច្ចឲ្យដឹងផងដែរថា មានជនជាតិចិនជា ច្រើននាក់ត្រូវបានឃាត់ខ្លួន ហើយ ឧបករណ៍ជាច្រើនទៀត ត្រូវបានរឹបអូសផងដែរ៕
ដោយ៖ ហេង នាង